ពិភពលោកកំពុងប្រឈមការឆ្លងរាលដាល់កូវីដ-១៩​ឈានដល់កម្រិតកំពូល

ចែករំលែក៖

តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស បានបញ្ជាក់ថា​ ពិភពលោក ជិតឈានដល់កម្រិតកំពូលនៃការឆ្លងរាលដាល​ វីរុស កូវីដ-១៩ ​​លើសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្ស។

ប្រទេសជាច្រើន ដែលបានករណីឆ្លងវីរុសកូវីដ​-១៩  កំពុងតែខិតខំទប់ស្កាត់ការរាល​ដាលកាន់តែខ្លាំងឡើង ក្នុងនោះមានអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង ជប៉ុនជាដើម​។  អគ្គនាយកអង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យមានសកម្មភាព ជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​វីរុសដ៏កាចសហាវនេះនៅលើពិភពលោក​។  ក្រុមអ្នកឯកទេសវិទ្យាសាស្ត្រ ជាច្រើនរូបក៏បានព្រមានដូចគ្នា​ថា​ មនុស្សជាតិមិនមានពេលវេលាច្រើនទៀតឡើយនៅក្នុងការទប់ស្កាត់វីរុស កូវីដ-១៩​។

ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង បានប្រកាសទទួល​ស្គល់ជាលើកដំបូងថា​ ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ គឺជាវិបត្តិសុខាភិបាលធំបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ​១៩៤៩​ ក្រោយពេលដែលចិនបានបង្កើតទៅ ជាសាធារណរដ្ឋប្រជាមានិតចិន​។ លោក ស៊ី ជីនពីង បានទទួលស្គល់ថា  ល្បឿននៃការឆ្លងរាលដាល កូវីដ-១៩​គឺលឿនបំផុត​ ក្នុងបរិវេន ធំបំផុត ពិបាកក្នុងការទប់ស្កាត់បំផុត។

ពាក់ព័ន្ធស្ថានភាព  នៃការឆ្លងរាលដាលវីរុសកូវីដ​-១៩  តាមបណ្តាញព័ត៌មាន wikipedia បានបញ្ជាក់ថា មកទល់ពេលនេះ អ្នកជំងឺបាត់បង់ជីវិត​ចំនួន ២ ៤៧០នាក់ និងឆ្លងជំងឺសរុប ៧៨ ៩៨៧នាក់ ។ ប្រទេសជុំវិញពិភពលោកចំនួន​៣៣ ជំងឺ COVID-19នេះបានឆ្លងរាលដាល ។ 

ប្រទេសចិន ប្រភពដើមនៃជំងឺ​មានអ្នកឆ្លងចំនួន ៧៦ ៩៣៦នាក់, បាត់បង់ជីវិត ២៤៤៤​នាក់ និងចាកចេញពីមន្ទីរពេទ្យ​ ២៣ ០៩៤នាក់ផងដែរ ។ 

កប៉ាល់ដឹកអ្នកដំណើរ​ ដែលដាក់នៅដោយឡែកពីគេឯង គឺកប៉ាល់ Diamond Princess នៅក្នុងប្រទេសជប៉ុននោះ មានអ្នកឆ្លងCOVID-19 ចំនួន​៦៩១នាក់ ស្លាប់​៣នាក់ និងចាកចេញពីមន្ទីរពេទ្យ​១នាក់ ។ 

កូរ៉េខាងត្បូង​ក្លាយជាប្រទេស​ឆ្លងជំងឺ​នេះច្រើនជាងគេបំផុត​ក្រោយពីប្រទេសចិន ។ កូរ៉េមានជំងឺនេះ​សរុប​៦០២នាក់, ស្លាប់៦នាក់ និងចាកចេញពីមន្ទីរពេទ្យ​១៨នាក់ ។ 

ចំណែកអ៊ីតាលីវិញ អ្នកជំងឺ​មានសរុប​១៥៥នាក់, ស្លាប់​៣នាក់ និង​២នាក់ចាកចេញពីមន្ទីរពេទ្យ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print