ជនបរទេសបើកម៉ូតូបុករបាំងថ្មចែកទ្រូងផ្លូវស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ: ជនបរទេសបើកម៉ូតូបុករបាំងថ្មចែកទ្រូងផ្លូវស្លាប់នៅកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងកាលម៉ោង ១០ និង ៥០នាទីយប់ ថ្ងៃទី២៣ ខែកម្ភ: ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧៣ ជិតស្ថាននីបូមទឹកស្អុយ ស្ថិតសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ South Korea Sorean អាយុ ៥៥ ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវបេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូធុនធំ១គ្រឿងម៉ាក រីប៊ែល ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាម 1P-9404 បើកតាមបណ្ដោយផ្លូវលេខ២៧៣ក្នុង ទិសដៅពីកើតទៅលិចយ៉ាងលឿន ខណ:មកដល់ចំណុចជាផ្លូវកោងក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរង់ចាំសាច់ញ្ញាតិ យកឯកសារមកបញ្ជាក់ ចំណែកសព​ជន​រងគ្រោះដឹកយកទៅតម្កល់នៅវត្តទឹកថ្លា៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print