ខេត្តពោធិ៍សាត់៖ ជនមិនស្គាល់អត្តសញ្ញាណវាយសម្លាប់មនុស្សដូចសត្វធាត នៅគ្រាដែលជនរងគ្រោះកំពុងដើរលើផ្លូវកៅស៊ូក្បែផ្ទះ ជនសង្ស័យជាករណីគំនំ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កំពុងមមាញឹកតាមវែកមុខរកឃាកក ដើម្បីរាបចំនីតិវិធីចំពោះមុខច្បាប់ ។
ហេតុការណ៍ឃាតកម្មខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២២ និង៥៥នាទី ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវស៊ូក្បែផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃកន្លង់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចែម វឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃកន្លង់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះត្រូវបានអ្នកភូមិផងរបងជាមួយថាជាមនុស្សស្លូតបូត មិនគួរជនសង្ស័យជាឃាតកវាយសម្លាប់គាត់សោះ ដូច្នេះករណីឃាតកម្មដ៍សាហាវព្រៃផ្សៃនេះ គេសង្ស័យជាករណីគំនំ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កំពុងមមាញឹកតាមវែកមុខរកឃាតក ដើម្បីយកមកបន្តនីតិវិធីចំពោះច្បាប់ ៕ បុឹម ពិន