កម្លាំងព្រហ្មទណ្ឌកំរិតស្រាលចាប់មុខសញ្ញាកាច់កញ្ចក់រថយន្តយ៉ាងសកម្មក្នុងរាជ ធានីភ្នំពេញ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ អស់រយះពេល៤ងៃទើបកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញ​​បានធ្វើការស្រាវជ្រាវទើបឈានទៅដល់ធ្វើការឃាត់ខ្លួនបានចំនួន២នាក់យកទៅសួរនាំនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភះ​ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៩៣​កែង​ផ្លូវ៣៥០ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះតាំងពីថ្ងៃទី21នៅវេលាម៉ោង6នឹង40នាទីល្ងាតគឺនៅម្តុំសាលា
ទួលស្វាយព្រៃគឺមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GY5281ដែលធ្វើសកម្មភាពនេះគឺកាច់កញ្ចត់រថយន្តម៉ាកឡិចសុីសNT200 ពណ៌សមួយគ្រឿងមិនចាំស្លាកលេខដែល​ចតនៅពីមុខផ្ទះបានសម្រេចហើយមិនមេនកាច់តែម្តងនេះទេគឺច្រើនលើកមក​ហើយសុទ្ធតែឡានទំនើបតែម្តងទើបកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវអស់ជាច្រើនថ្ងៃមកហើយទើបឈានទៅចាប់បានជនសង្ស័យម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅម្តុំផ្លូវ១៥៤សង្កាត់ផ្សារថ្មី៣​ខណ្ឌដូនពេញរួចក៏យកទៅសួរនាំទើបឈានទៅចាប់បានជនសង្ស័យម្នាក់ទៀតជាអ្នក ដឹកម៉ូតូធ្វើសកម្មភាពហើយសមត្ថកិច្ចក៏បន្តសួរនាំទៅជនសង្ស័យប្រាប់ថាធ្វើសកម្មភាពនេះចំនួន៦លើកមហើយ ក្រោយពេលកើតហេតុខាងលើនេះជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ចូន់ខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print