ប្រធានាធិបតីអាមេរិក ស្នើចំណាយប្រាក់​២,៥ ពាន់លានដុល្លារ​ទប់ស្កាត់វីរុស កូវីដ-១៩

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​បានស្នើសភាអាមេរិក ​ចំណាយប្រាក់​ ២,៥ពាន់ លានដុល្លារ​​ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ នៅក្នុងទឹកដីអាមេរិក​។ ទឹកប្រាក់ទាំងនោះគឺដើម្បីពន្លឿងការផលិតវ៉ាក់សាំង​ និងឧបករណ៍សុខាភិបាលចាំបាច់​ ។

ប្រភពបានបញ្ជាក់ថា ទឹកប្រាក់​ជាង​១ពាន់លានដុល្លារ​​​​ត្រូវប្រើប្រាស់គោលដៅ​ទៅលើ​ការអភិវឌ្ឍ​វាក់សាំង ហើយថវិកាដែលនៅសេសសល់​ពីនេះទៀតគឺ​ប្រើប្រាស់សម្រាប់​តម្រូវការផ្សេងៗ ដូចជាការ​ស្តុក​ទុក​ម៉ាស់រហូតដល់​ប្រើប្រាស់​សម្រាប់​ការធ្វើរោគវិនិ ច្ឆ័យ​​ជាដើម ។ 

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែង​នៅលើបណ្តាញ​ទំនាក់ទំនងសង្គមធ្វីតធើ​ថា «កូរ៉ូណាវីរុស​​គឺស្ថិតក្រោមការគ្រប់គ្រង​​យ៉ាងខ្លាំង​នៅក្នុង​ទឹកដីអាមេ រិក ។ យើង​មានការទំនាក់ទំនង​ជាមួយ​មនុស្ស​រាល់គ្នា និង​ជាមួយរាល់ប្រទេសពាក់ព័ន្ធ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)និងអង្គការសុខភាពពិភពលោក​បាននិងកំពុងខិតខំធ្វើការ និងប្រកបដោយភាពឈ្លាសវៃ»។ 

គួររំលឹកថា ការឆ្លងរាលដាលនៃជំងឺ COVID-19នេះ​បាននាំឲ្យមានការព្រួយបារម្ភជាខ្លាំង​​​ថា ជះឥទ្ធិពល​ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកលលោក ។ ប្រទេសជាច្រើន​បានចាត់វិធានការ​ទប់ស្កាត់ និងបង្ការ​វីរុសនេះ​តាមរយៈការ​ផ្អាកជើងហោះហើរ ឬធ្វើដំណើរ​ទៅកាន់ប្រទេស​ដែលមានឆ្លងជំងឺ​COVID-19 ។ មកដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ ប្រទេសចំនួន​៣៧ជុំវិញពិភពលោក ត្រូវគេកត់ត្រាថាបានឆ្លងជំងឺ COVID-19 ។ ករណីCOVID-19 មួយនេះបាននិងកំពុងអូសទាញពិភពលោកទាំងមូលធ្លាក់ក្នុងសភាពចលាចល ខណៈដែលថ្នាំព្យាបាល ឬវាក់សាំងបង្ការ​ នៅមិនទាន់រកឃើញ​នៅ ឡើយទេ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print