ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចេញសេចក្តីជូនដំណឹងប្រកាសប្រាប់អ្នកសារព័ត៌មានដូច្នេះថា ស្ថាន ទូតបារាំងប្រចាំកម្ពុជានឹងរៀបចំពិព័រណ៍សិល្បៈលើកទី២ ធ្វើឡើងនៅក្នុងឧទ្យានស្ថានទូត ប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដោយបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ។
ក្នុងន័យនេះ ស្ថានទូតនឹងរៀបចំកម្មវិធីទស្សនាពិព័រណ៍នេះដាច់ដោយឡែកមួយសម្រាប់អ្នកសារព័ត៌មាន ហើយលោកជំទាវ អេវ៉ា ង្វៀនប៊ិញឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងពន្យល់អ្នកសារព័ត៌មានពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍
សិល្បៈនេះ ព្រមទាំងឆ្លើយតបចំពោះសំនួរផ្សេងៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានទូតបារាំងសូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមនៅក្នុងកម្មវិធីទស្សនាពិព័រណ៍នេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក ។
សូមបញ្ជាក់ការចូលរួមជាមុនជាមួយលោក ទឹង សុខលីម តាមរយៈទូរស័ព្ទ 012 65 66 99 ឬអឺមែល [email protected] ៕