ផ្ទះវីឡាត្រូវអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះវីឡាជាន់ទី២ជួលអោយជនជាតិកូរ៉េត្រូវបានអគ្គិភ័យឆាបឆេះ ត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ទីក្រុងរណបជ្រោយចង្វាជួយបាញ់ពន្លត់អស់៥គ្រឿង ទើបភ្លើងរលត់ ខូចខាតសំភារៈអស់មួយចំនួន ។

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីយប់ថ្ងៃ​ទី២៥ ខខែកុម្ភៈឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវវិហារកុឡាឡោមភូមិ២សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។​

​តាម​របាយការណ៍​របស់សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា​ ការឆាបឆេះនេះ បណ្តាល​ឲ្យឆេះជាន់​ទី២នៃផ្ទះវិឡាដែលម្ចាស់ជួលអោយជនជាតិកូរ៉េ​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​ និងមិនមានអ្នករងរបួសនោះទេ ។

តាមប្រភពព័ត៌មានពីផ្ទះជាប់នឹងផ្ទះឆេះដំបូង បានអោយដឹងថា សុខៗស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីខាងក្នុងបន្ទប់ជាន់ទី២ គាត់ក៏រត់ចេញមកខាងក្រៅស្រែកឆោឡោផ្អើលដល់ប្រជាពរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុរួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​មក​បាញ់ពន្លត់ ជាបន្តបន្ទាប់។

សមត្ថកិច្ចបានឲ្យដឹងថា​ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យនេះមិនមានមនុស្សរងរបួសនោះទេដោយរងការខូចខាតសំភារះមួយចំនួនធំ ហើយមូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print