ក្មេង​ស្រី​ជំទង់​២​នាក់​លង់ទឹក​ទន្លេ​ ស្លាប់​នៅ​តំបន់ឆ្នេរ​ទន្លេ​រកា​កណ្ដាល​

ចែករំលែក៖

​ខេត្ដក្រចេះ​៖​ ក្មេង​ស្រី​សិស្សសាលា​ ជំទង់​២​នាក់​បាន​លង់ទឹក​ទន្លេ​ស្លាប់​នៅ​ ចំណុច​ខ្សាច់​មាត់ទន្លេ​ ស្ថិត​នៅ​ភូមិ​ទី​១​ សង្កាត់​រកា​កណ្ដាល​ ក្រុង​-​ខេត្ដក្រចេះ​ ។​

Kratie

​ករណី​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​អ្នក​ទៅ​កម្សាន្ដ​នៅ​ទីនោះ​កាលពី​ រសៀល​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​នគរបាល​ក្រុង​ក្រចេះ​ដែល​ចុះ​ទៅ​ កាន់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ក្មេង​ ស្រី​រង​គ្រោះ​ដែល​លង់ទឹក​ទន្លេ​ស្លាប់​នេះ​ ទី​១-​ឈ្មោះ​ ចេ​ន​ ទេស​រក្សា​ អាយុ​១០​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ មូល​ លី​ណា​ អាយុ​១០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាំ​គ្នា​ចុះ​ហែល​ ទឹក​លេង​នៅ​តំបន់ឆ្នេរ​ទន្លេ​នៃ​ខេត្ដក្រចេះ​ ហើយ​ទំនងជា​ពួក​គេ​ចុះ​ទៅ​កន្លែង​ចំណុច​*​ទឹក​ជ្រៅ​ក៏​លង់​ក្មេង​ស្រី​ម្នាក់​ ហើយ​ក្មេង​ ស្រី​ម្នាក់​ទៀត​ពេល​ដែល​ឃើញ​ដូច្នេះ​ ទៅ​ជួយ​ក៏​លង់​ស្លាប់​ទាំង​២​តែ​ម្ដង​។​ ក្រោយ​ពី​កើតហេតុ​ឪពុក​ម្ដាយ​ក្មេង​ស្រី​ រង​គ្រោះ​មិន​អស់​ចិត្ដបាន​បញ្ជូន​ក្មេង​ស្រី​ទាំង​២​មក​កាន់​មន្ទីរពេទ្យ​ តែ​ត្រូវ​បាន​ ក្រុម​គ្រួ​ពេទ្យ​បញ្ជាក់​ប្រាប់​ថា​ពួក​គេ​បាន​ បាត់បង់​ជីវិត​ទៅ​ហើយ​ ។​

​នៅ​ក្នុង​មន្ទីរពេទ្យ​គេ​បាន​សង្កេត​ឃើញ​ អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​យំទួញ​ សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​កូនស្រី​ ដែល​មាន​វ័យ​កំពុង​ពេញ​ស្រលាញ់​ ទោះ​ ជា​ដឹង​ថា​កូន​ស្លាប់​ហើយ​ក្ដី​ ពួក​គាត់​យំ​ រៀបរាប់​ហាក់បីដូចជា​កូន​កំពុង​នៅ​មាន​ ជីវិត​យ៉ាង​ដូច្នោះ​ដែរ​ ។​

​បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១​ សង្កាត់​រកា​កណ្ដាល​ ក្បែរ​ចំណុច​ឆ្នេរទន្លេ​ នៃ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ នេះ​ មិនមែន​ជា​លើក​ទី​១​ទេ​ដែល​មាន​ក្មេងៗ​ លង់ទឹក​ស្លាប់​នៅ​ទីនោះ​ គឺ​បាន​កើតឡើង​ ច្រើន​លើក​មក​ហើយដោយ​សារ​តែ​ពួក​ គេ​ចុះ​លេង​ទឹក​មិន​មានការ​មើលថែ​ពី​ មនុស្ស​ចាស់​ ។​ យ៉ាងណា​ក៏​ដោយ​ចំពោះ​ ករណី​ដដែលៗ​នេះ​អាជ្ញាធរ​មូលដ្ឋាន​គួរ​ មានការ​ដាក់​កម្លាំង​សមត្ថកិច្ច​យាម​ ល្បាត​នៅ​តំបន់ឆ្នេរ​ខ្សាច់​ទន្លេ​មួយ​នេះ​ ដែល​មាន​ប្រជាពលរដ្ឋ​ទៅ​លេង​ច្រើន​ ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​ដល់​ជីវិត​ មនុស្ស​បន្ដ​ទៀត​ ៕​

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print