ភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជិន ម៉ាលីន ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។
គួរបញ្ជាក់ថា មុននិងការតែងតាំងខាងលើនេះ លោក ជិន ម៉ាលីន មានឋានៈជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ។ ការប្រកាសតែងតាំងនេះ បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕
...