ជនជាតិបង់ក្លាដេស្តម្នាក់ គាំងបេះដូងស្លាប់ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបង់ក្លាដេស្តម្នាក់ គាំងបេះដូងស្លាប់ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង បង្កការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍ទឹកថ្លា និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យជាក់ស្តែង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី០២ខែមីនាឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា សពមានឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិបង់ក្លាដេស្ត មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936 ។​
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺមានមេការសំណង់ម្នាក់ បានរាយការណ៍មកប្រាប់សមត្ថកិច្ចថា មានមនុស្សដេកស្លាប់ នៅចំណុចកើតហេតុខាងលើ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅខាងការិយាល័យនគរបាលជំនាញផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យភ្លាមៗតែម្តង ។

ក្រោយកើតហេតុ យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សពស្លាប់ដោយការគាំងបេដូង ។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកវត្តទឹកថ្លា ៕ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print