អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន​ផ្ញើសារ​តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃអង្គារនេះទៅកាន់ជនរួមជាតិដោយសរសេរថា ​អបអរ​សាទរ​ទិវា​វប្ប ធម៌​ជាតិ ថ្ងៃ៣មីនា​ នៅមុនពេលសម្តេចអញ្ជើញជាអធិបតីភាពចូលរួមពិធី​ជួប​ជុំ​​អបអរ​ទិវា​វប្បធម៌​ជាតិ​ថ្ងៃទី០៣មីនា ឆ្នាំ២០២០នេះ ។

សម្តេចតេជោ​ ហ៊ុន ​សែន​ បាន​ផ្ញើសារ​លើកឡើងថា ​ចូល​រួម​អបអរ​សាទរ​ទិវា​វប្បធម៌៌ជាតិ ថ្ងៃ៣មីនា​។ ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។

សម្តេចតេជោបានសរសេរបញ្ជាក់ថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វ​ផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃ​សហ​គមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print