មន្ដ្រីនគរបាលម្នាក់ចូលវាយសិស្សសាលា របួស៥នាក់ដោយសារខឹងគេវាយកូន

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់ជាមន្ដ្រីនគរបាលបានប្រើហឹង្សា ដោយចាប់យុវតីជាសិស្សវាយផ្អើលពេញសាលា រហូតរបួសសិស្ស៥នាក់ កាលពីវេលាម៉ោង០៨ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា បុរសជមន្ដ្រីនគរបាលមានឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ។ ចំណែកកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី10B សាលាជម្ពូវ័ន ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា សិស្សប្រើហឹង្សាក្នុងសាលារៀនវាយ គ្នាឲ្យរងរបួស៥នាក់ ក្នុងនោះក្មេង ប្រុសម្នាក់ និង សិស្សម្នាក់រងរបួសធ្ងន់ ឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជា សិស្សរៀនថ្នាក់ទី12G1កំពុងចូលសម្រា កនៅគ្លីនិក  ឡាំប៊ុន​ថន  ។
បើតាមសម្ដីសិស្សសាលាបានឲ្យដឹងថា មុនកើតហេតុយុវតីសិស្សសាលាមួយក្រុមឈ្លោះគ្នាវាយទៅក្រញ៉ៅមក ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២ ហៅនាំភាគីសង ខាងធ្វើការអប់រំម្តងហើយ រឿងរ៉ាវចប់ទៅហើយ បែរជាលេចឮដំណឹ អាណា ព្យាបាលហើយបុរសឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនា​ផានុត មកចូលដល់ក្នុងបរិវេណសាលាផ្ទុះកំហឹងខឹងចាប់វាយសិស្ស សាលា ជាភាគីគូរទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស៥នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។
បើតាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនកើតហេតុខ្លួនរួមជា មួយមិត្តភ័ក្រ នៅម៉ោងចេញលេង បានដើរទៅកន្លែងលក់ដូរ ដែលនៅខាង ក្រោយសាលា ដើម្បីរកទិញអីហូប ហើយបានទាក់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមាន គ្នាច្រើន ឈានដល់ប្រតាយប្រតប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូហៅទៅអប់រំ សងខាង លុះចេញមកវិញ ផ្ទុះកំហឹងសារជាថ្មីម្តងទៀតតែម្តង រហូតដល់ឪពុករបស់ខ្លួនមកចាប់ឃាត់ ។
បើតាមសម្តីបុរសឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណ​សាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលា វាយកូនស្រីគាត់ ហើយចូលទៅនោះ បានឃាត់ក្នុងហេតុការមិនឲ្យឈ្លោះគ្នាទេ ពោលមិនបានវាយក្មេងឡើយ ។
បើក្មេងសិស្សរងគ្រោះបានឲ្យដឹងថា បុរសខាងលើចូលទៅមិនមែនឃាត់កុំឲ្យឈ្លោះគ្នាទេ ពេលទៅដល់ស្រែកឡូឡា ថា ៖ « អាណាវាយកូនអញមិនបានឡើយ » ហើយវាយទៅលើក្រុមយុវ សិស្ស ជាគូរទំនាស់ជាមួយកូនគាត់ បណ្តាលឲ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុប៥នាក់ ។
ហេតុការណ៍ខាងលើកើតឡើង ត្រូវបានលោកគ្រូអ្នកអ្នកគ្រូ សិស្សសាលាប្តឹងទៅសមត្ថកិច្ចចុះទៅឃាត់ជនបង្កម្នាក់ ដែលអះអាងថា ជាមន្ត្រីនគរបាល នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ និង កសាងសំណុំ រឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ ទៅ៥នាក់ ៕​សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print