ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្តេចតែងតែមានពេលលេងកីឡាខ្លះ ប្រសិនការងារមិនមមាញឹកពេក ។ ប៉ុន្តែនៅចុងសប្តាហ៍នេះ សម្តេចអត់មានឱកាសលេងកីឡាទេ បើទោះជាច្បាប់រដ្ឋអនុញ្ញាត និងភរិយារបស់សម្តេចផ្តល់ឱកាសហើយក្តី ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថាៈ «រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យខ្ញុំតែងមានពេលដើម្បីលេងកីឡាខ្លះ ប្រសិនការងារមិនមមាញឹកពេក។
ចុងសប្តាហ៍នេះអត់មានឱកាសទេ បើទោះជាច្បាប់រដ្ឋអនុញ្ញាតនិងភរិយាខ្ញុំផ្តល់ឱកាសហើយក្តី។
គណបក្សប្រជាជនកម្ពុជាត្រូវធ្វើសន្និបាតរយះពេល២ថ្ងៃដើម្បីពិភាក្សាគ្រប់បញ្ហារបស់ប្រទេសជាតិ ។
ពីទីកន្លែងប្រជុំ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសប្បាយរីករាយក្នុងការសំរាកចុងសប្តាហ៍ ។
រូបថតដែលខ្ញុំជូនទៅជាមួយ មានចៅប្រុស២នាក់ ទាត់បាល់ចាញ់ ហើយយំកាលពីថ្ងៃ៧ មករា ២០១៦កន្លងទៅ» ៕