នគរបាលក្រុងកំពង់ចាម ប្រកាសស្វែងរកសាច់ញាតិសពជនរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានបងប្អូនណាបាត់សមាជិកគ្រួសារទេ នៅថ្ងៃនេះសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមប្រកាសស្វែងរកសាច់ញាតិក្រុមគ្រួសារជនរងគ្រោះដែល​ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ ។ សពរងគ្រោះមានភិនភាគជាមនុស្សប្រុស អាយុប្រហែលជាង២០ឆ្នាំ សប្បុរសណ្តែកបាយ កំពស់១.៧០ម៉ែត្រ ស្លៀកខោខូប៊យ ពណ៌ខៀវ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ធ្វើដំណើរជាមួយម៉ូតូHonda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 2N-8984 ។

ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣​សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២ និង ៤០នាទី ហើយបច្ចុប្បន្នសពបានរក្សាតំកល់ទុកនៅ​សាលតម្កល់សពនៃមន្ទីរពេទ្យខេត្តកំពង់ចាម ។

នេះជាការប្រកាសជូនដំណឹងពីសមត្ថកិច្ចនគរបាលក្រុងកំពង់ចាម និងស្នើសូមបងប្អូនក្នុងបណ្តាញសង្គមជួយចែកចាយ ដើម្បីស្វែងរកសាច់ញ្ញាតិរបស់ជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រណី ។

បញ្ជាក់សាកសព ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ សប្បុរសណ្តែកបាយ កំពស់១.៧ ០ម៉ែត្រ ស្លៀកខោខូប៊យ ពណ៌ខៀវ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ជិះម៉ូតូHonda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 2N-8984 ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print