ឱកាសទម្លាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ថ្មី​ កាន់តែខើច ក្រោយពន្យារកិច្ចប្រជុំសភាដើម្បីពង្រឹងអំណាច

ចែករំលែក៖

យុទ្ធសាស្ត្រ​ក្នុងការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កំពុងតែមានប្រសិទ្ធ ភាព​ក្រោយពេល​សភាយល់ព្រមតាមសំណើពន្យារកិច្ចប្រជុំ​សភា រហូតដល់ពាក់កណ្តាលខែឧសភា ។ ​រយៈ​ពេលជាង​២ខែគឺគ្រប់គ្រាន់ដើម្បី​នាយករដ្ឋមន្ត្រីថ្មីស្វែងរកការគាំទ្របន្ថែម  ឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត​។

នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី លោក Muhyiddin Yassin ដែលព្រះមហាក្សត្រទើបតែតែងតាំង បានសម្រេច​ ពន្យាកិច្ចប្រជុំសភារហូតដល់ទៅ ខែឧសភា​​ ឆ្នាំ​២០២០។ សកម្មភាពខាងលើត្រូវ បានក្រុមអ្នកប្រឆាំងចាត់ទុកថា​ជាសកម្មភាពដើម្បីកាន់អំណាចឲ្យបានយូ។

សកម្មភាពខាងលើរបស់លោក​ Muhyiddin Yassin ក្រោយពេល អតីតនាយករដ្ឋមន្ត្រី​ Mahathir Mohamad បានស្នើឲ្យសភា បោះឆ្នោតផ្តល់ទំនុកចិត្តជាបន្ទាន់ដល់នាយករដ្ឋមន្ត្រីថ្មី។ ការសម្រេចខាងលើ របស់នាយករដ្ឋមន្ត្រីថ្មី ជាការអូសបន្លាយពេលវេលា ហើយធ្វើឲ្យ​លោក Mahathir Mohamad  ត្រូវរងចាំ ដល់ខែឧសភាទើបបើកកិច្ចប្រជុំ ។

ក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា នេះជាយុទ្ធសាស្ត្រ របស់លោក Muhyiddin Yassin ក្នុងការអូសបន្លាយពេលវេលា  ដើម្បីពង្រឹងអំណាច ស្វែងរកការគាំទ្រនៅក្នុងសភា​ឲ្យបានច្រើនជាងមុន​ ពេលនោះលោកទើបសម្រេចឲ្យ​បើកកិច្ចប្រជុំបោះឆ្នោត ផ្តល់ទំនុកចិត្ត ។

កាលពីថ្ងៃទី​៤ខែមីនា ប្រធានរដ្ឋសភា លោក Mohamad Ariff Md Yusof ទទួលបានលិខិត ពីនាយករដ្ឋមន្ត្រីថ្មី ឲ្យពន្យាកិច្ចប្រជុំ​។ សភាម៉ាឡេស៊ីនឹងមានរយៈពេលប្រជុំ ១៥ថ្ងៃ គឺចន្លោះពី១៨ ខែឧសភា និងថ្ងៃទី២៣ ខែមិថុនា ខណៈកិច្ចប្រជុំលើកទី ២ នឹងត្រូវធ្វើឡើងពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ហើយកិច្ចប្រជុំលើកទី ៣ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងឆ្នាំ២០២០។

សកម្មភាពខាងលើ ធ្វើឲ្យឱកាសក្នុងការកាន់តំណែងរបស់អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad  កាន់តែបាត់បង់ទៅតាមពេលវេលាផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print