ភ្នំពេញ ៖ សមត្ថកិច្ចបានបង្ហាញរបាយការណ៍បឋមមួយឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះយប់មិញ ជាប្រភេទសំណង់ថ្មបេតុងប្រក់ក្បឿងទំហំ០៤ម៉ែត្រគុណ០៦ម៉ែត្រ នៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានខូចខាតផ្ទះចំនួន២៧ខ្នង និងសម្ភារៈមួយចំនួន ព្រមទាំងរបួសមន្រី្តការិយាល័យពន្លត់អគ្គិភ័យចំនួន៣នាក់ ។ អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១៖៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ។ ចំពោះមូលហេតុអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ករណីអគ្គិភ័យយប់មិញនេះ កើតឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង២២៖៣០នាទី យប់ថៃ្ងទី៦ ខែមីនា ឆ្នាំ២០២០ នៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ មាន សំអាត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ ប្រភេទសំណង់ថ្មបេតុងប្រក់ក្បឿងទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ៕ ជាយក្រុង