វៀតណាមមានអ្នកឆ្លងវីរុសទី​១៧ហើយ ខណៈសាលារៀនបន្តបិទទ្វារ

ចែករំលែក៖

ក្រុមជំនាញសុខាភិបាលវៀតណាមបានរកឃើញមួយករណីទៀតហើយ​ អ្នកឆ្លងវីរុស​កូវីដ-១៩ ​នៅទីក្រុងហាណូយ ។ អ្នកជំងឺថ្មីធ្លាប់បានទៅកាន់ប្រទេសអ៊ីតាលី អង់គ្លេស និងបារាំង ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈនេះ ។

នៅវេលាម៉ោង​២២ ថ្ងៃទី៦ ខែមីនា គណៈកម្មការប្រយុទ្ធប្រឆាំង​ Covid-19 បានកោះប្រជុំ​ជាបន្ទាប់ ក្រោយរកឃើញករណីថ្មីឆ្លងវីរុសដ៏កាចសាហាវនេះ ។ អ្នកជំងឺមានឈ្មោះ N H N ​អាយុ​២៦ឆ្នាំ ​រស់នៅសង្គាត់ជ្រុកបាច (Truc Bach) ខណ្ឌបាឌីង​ រដ្ឋធានីហាណូយ។

តាមការលើកឡើងរបស់ក្រសួងសុខាភិបាលវៀតណាម អ្នកឆ្លងវីរុសថ្មី​ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីសួរសុខទុក្ខបងស្រី​ ។ ជាមួយគ្នានោះ ក៏​បាន​ទៅទស្សនកិច្ច ប្រទេសអ៊ីតាលី​និងបារាំង ដែលជាជង្រុកនៃវីរុស​ Covid-19នៅអឺរ៉ុប​។

នាង​N H N បានចាកចេញពីទីក្រុងហាណូយទៅកាន់ទីក្រុងឡុងដុង នៅថ្ងៃទី​១៥ខែកុម្ភៈ ។នៅថ្ងៃទី​១៨​ខែកុម្ភៈ បានទៅទស្សនកិច្ចនៅអីតាលី ​និងស្នាក់នៅទីក្រុង មីឡាន ចំនួន២ថ្ងៃ​។ នៅថ្ងៃទី​២០ខែកុម្ភៈបានវិលត្រឡប់មកទីក្រុងឡុងដ៍វិញ​។ ដល់ថ្ងៃទី​២៥ខែមីនា បានបន្តទៅកម្សាន្តនៅទីក្រុងប៉ារីស​ប្រទេសបារាំង រយៈពេលមួយថ្ងៃ។

នៅថ្ងៃទី​២៨ នាង N H N ​មានអការៈ​ក្អក តែមិនបានទៅត្រួតពិនិត្យមន្ទីរពេទ្យនោះឡើយ​ ដោយនៅក្នុងផ្ទះជាមួយបងប្អូនក្នុងទីក្រុងឡុងដ៏ ។ នៅអឺរ៉ុបនាងក៏បានជួបជាមួយមនុស្សជាច្រើនទៀត ។ រហូតដល់វិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី​៦ខែមីនា ទើបរកឃើញមានផ្ទុកវីរុសកូវីដ​។

បច្ចុប្ចុប្បន្ន នាងនិងក្រុមគ្រួសារត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក ដើម្បីតាមដាននិងព្យាបាលឲ្យបានទាន់ពេលវេលា​។

គួរបញ្ជាក់ថា វៀតណាមរកឃើញករណីឆ្លងវីរុស កូវីដ-១៩ មាន១៦នាក់ ប៉ុន្តែបានព្យាបាលជាសះស្បើយទាំង១៦ នឹងត្រឡប់ទៅផ្ទះវិញហើយដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print