នគរបាលខេត្ត​ព្រះសីហនុ​បំបែកសំណុំរឿងឃាតកម្មសម្លាប់មិត្តរួមការងារលើទូកនេសាទបានហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖​ ទីបំផុតករណីទូក​នេសាទមួយគ្រឿងដែលបាត់មនុស្សទាំង៣នាក់នៅលើទូក បន្ទាប់មករកឃើញសាកសពមនុស្ស២នាក់ បាត់ខ្លួនម្នាក់ទៀតនោះ គឺជារឿងឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់ជាកម្មករទូកនេសាទ នៅលើទូកជាមួយគ្នា ។

បច្ចុប្បន្នជនសង្សយ័រូបនេះ នគរបាលចាប់ខ្លួនបានហើយ ក្រោមកិច្ចសហការរួមគ្នារវាងនគរបាលខេត្តព្រះសីហនុនិងនគរបាលខេត្តព្រៃវែង សម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា ឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០២០ នៅលើផ្ទៃសមុទ្រជិតកោះថាសក្នុងខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ធី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងចាម ឃុំពោធិ៍ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង សារភាពថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១:៣០នាទី ខ្លួនបានប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត ក្រោយពេលអូសមងបានពីរដៃ ខ្លួនបានយកញញួរវាយទៅលើតៃកុងទូកចំនួន២ ញញួរ និង រុញទម្លាក់ទឹក បន្ទាប់មកដោយសារខ្លួនភ័យខ្លាចកូនដៃទូកម្នាក់ដែលនៅសល់ ហើយក៍ជាអ្នកភូមិនឹងគ្នារាយការណ៍ជូនសមត្ថកិច្ច ខ្លួនក៍យកកាំបិតកាប់ទៅលើកូនដៃទូក ឈ្មោះ ប៊ុន បូរ៉ា ត្រូវសៀតថ្កា១កាំបិត រួចរុញទម្លាក់ទឹកដូចគ្នា ទើបខ្លួនបើកទូកទៅទុកនៅជិតដីគោកហើយបានគេចខ្លួនទៅឯខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិខ្មែរ ជាកូនដៃទូក មានស្រុកកំណើ់ត ភូមិ-ឃុំ ជាមូយនិងជនសង្ស័យ ។ ទី២ ឈ្មោះ ហែម ពឿន ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ជាតៃកុងទូក មានស្រុកកំណើត ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ដកំពត (សាកសពជនរងគ្រោះទាំង២ត្រូវបានគេរកឃើញលើផ្ទៃសមុទ្រជាបន្តបន្ទាប់ក្រោយហេតុការណ៍នេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំពីខេត្តព្រៃវែង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្តតាមនិតិវិធី បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕​ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print