វីវរហើយ! អគ្គមេបញ្ជាការកងទ័ពអុីតាលី ឆ្លងវីរុស COVID-19

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពអ៊ីតាលី ត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុស COVID-19 ។នៅពេលនេះ អគ្គមេបញ្ជាការ បានផ្តាច់ខ្លួនរស់នៅក្នុងផ្ទះ ដើម្បីព្យាបាល ។
សារព័ត៌មានRT នៅថ្ងៃទី៩ខែមីនា បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពអ៊ីតាលីឧត្តមសេនីយ៍ Salvatore Farina រកឃើញឆ្លងវីរុសផ្លូវដង្ហើម។ លោក Salvatore Farina បានឲ្យដឹងថា លោកមានអារម្មណ៍មិនស្រួលខ្លួនក៏បានសម្រេចធ្វើតេស្ត រកវីរុស Covid-19 ដោយលទ្ធផលវិជ្ជមាន។ ពេលនេះលោកផ្តាច់ខ្លួននៅក្នុងផ្ទះ ដើម្បីព្យាបាល។ តំណែងរបស់លោកត្រូវបានប្រគល់ទៅឲ្យមេទ័ពរង Federico Bonato ជំនួសវិញ។
កន្លងមកថ្មីៗ តំណាងរាស្ត្រ អ៊ីតាលីពីររូប ក៏បានរកឃើញ វិជ្ជកមាន Covid-19 ផងដែរ។ ការឆ្លងរាលដាល់ដល់មន្ត្រីជាន់ខ្ពស់បង្កក្តីបរម្ភយ៉ាងខ្លាំង ដោយអាចមានមន្ត្រីជាច្រើនរូបទៀត ឆ្លងដូចគ្នា ប៉ះពាល់ដល់សកម្មភាពនយោបាយ សន្តិសុខ ។
អ៊ីតាលីមានអ្នកឆ្លងវីរុស ជិត៨០០០នាក់ហើយ និងមានអ្នកស្លាប់ជិត៤០០នាក់ ក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតក្រៅពីប្រទេសចិន។ ក្រៅពីនេះអ៊ីតាលីក៏បាន កាត់ផ្តាច់ពលរដ្ឋ១៦ពាន់នាក់នៅដោយឡែកដើម្បីតាមដាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print