ភ្នំពេញ៖ បុរសម្នាក់ ខណៈកំពុងបើកបររថយន្តរបស់ខ្លួននៅតាមដងផ្លូវសុខៗ ស្រាប់តែធ្លាក់ចេញកន្ទុយសត្វពោះថ្លានមួយក្បាលទម្ងន់៧គីឡូក្រាម បង្កការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ១២៥ កែងផ្លូវលេខ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សាក្សីពីកន្លែងកើតហេតុបានបញ្ជាក់ថា បុរសម្នាក់បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 2AB-1236 នៅលើដងផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់លោកមានលេចចេញកន្ទុយសត្វពោះថ្លាន់មួយក្បាល បង្កភ្ញាក់ផ្អើលដល់អ្នកដំណើរ ពេលនោះបានហៅម្ចាស់រថយន្តឲ្យឈប់ ហើយនាំគ្នាទាញកន្ទុយសត្វពោះថ្ថាន់នោះចេញមក ដែលមានទម្ងន់រហូតដល់៧គីឡូក្រាម ។
ក្រោយហេតុការណ៍កើតឡើង ម្ចាស់រថយន្ត និងអ្នកដំណើរទាំងនោះបានប្រគល់សត្វពោះថ្លាន់មួយក្បាលនេះជូននគរបាលប៉ុស្តិ៍បឹងព្រលិត ខណ្ឌ៧មករា ដើម្បីបន្តប្រគល់ជូនក្រុមអភិរក្សសត្វព្រៃដើម្បីនាំយកសត្វពោះនេះទៅលែងនៅភ្នំតាម៉ៅ ៕
ដោយ៖ ស រស្មី