បុរសម្នាក់ប្រកាសស្វែងរកប្រពន្ធ ក្រោយទៅធ្វើរោងចក្រនៅក្រុងបាវិត បាត់ខ្លួនមិនឃើញមកផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២០បុរសជាងកាត់សក់ម្នាក់ បានដាក់ពាក្យបណ្ដឹងមកកាន់សមត្ថកិច្ចនគរបាលខណះបាត់ប្រពន្ធមិនឃើញត្រលប់មកផ្ទះវិញ។
ករណីបាត់ខ្លួននេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀង។
បើតាមបុរសជាប្ដីមានឈ្មោះវ៉ាង មុខរបរជាងកាត់សក់ដែល
រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រកាសស្វែងរកប្រពន្ធជាទីស្រលាញ់ ដែលបានបាត់ខ្លួន ក្រោយទៅធ្វើការរោងនៅក្រុងបាវិត ហើយមិនឃើញវិលត្រលប់មកផ្ទះវិញ។
បុរសជាប្តីថា ប្រពន្ធរបស់គាត់មានឈ្មោះ ឆឹង សារ៉ាយ អាយុ៤០ឆ្នាំ មុខរបរធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ច ពិសេសមេហាធេនក្រុងបាវិតរស់ក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ប្រភពបន្តថានៅមុនពេលបាត់ខ្លួន ស្ត្រីជាប្រពន្ធបានចេញទៅធ្វើការដូចសព្វមួយដង ហើយបានប្រាប់ថា មានស្ត្រីម្នាក់ឈ្មោះ សំ បានខ្ចីខោអាវខ្លួន ខណៈព្រឹកឡើងបានវេចខោអាវយកទៅឲ្យស្ត្រីនោះ នៅខាងមុខរោងចក្រស្រាប់តែបាត់ខ្លួនរហូត អត់ឃើញចូលធ្វើការក្នុងរោងចក្រវិញ លុះល្ងាចក៏មិនឃើញវិលត្រលប់មកផ្ទះវិញទៀត ទើបលោកប្រកាសស្វែងរកប្រពន្ធតាមសង្គមហ្វេសបុក និងសំណូមពរទៅបណ្តាញព័ត៌មានជួយផ្សព្វផ្សាយ ហើយលោកក៏បានទៅប្តឹងសមត្ថកិច្ចផងដែរ។
លោក វ៉ាង បានអំពាវនាវដល់ប្រពន្ធជាទីស្រលាញ់ បើបានដឹងតាមរយៈការប្រកាសនេះ ហើយសូមវិលមកផ្ទះវិញផងព្រោះកូនៗ នឹកខ្លាំងណាស់ក្នុងនោះ បើបងប្អូនប្រជាពលរដ្ឋបានឃើញស្រ្តី ដែលមានភិនភាគដូចខាងក្រោមសូមទាក់ទងមកលេខ ០៨៨៩៨៧០២២២ ផង ៕ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print