ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ខែមីនា បានប្រកាសថា រាល់សកម្មភាពទាំងអស់ ទាំងការធ្វើដំណើរ រវាងអាមេរិក- អឺរ៉ុប ត្រូវបានកាត់ផ្តាច់ទាំងស្រុង ក្នុងរយៈពេល៣០ថ្ងៃ។ ច្បាប់ហាមប្រាមខាងលើ នឹងចូលជាធរមាននៅថ្ងៃទី១៣ ខែមីនា(ពេលវេលាអាមេរិក)។គៅលដៅខាងលើដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសផ្លូវដង្ហើមថ្មី ។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា ការផ្ទុះឡើង នៃជំងឺ COVID-19 អាចត្រូវបានកំណត់ថា ជាជំងឺរាតត្បាត។មានការឆ្លងជំងឺនេះនៅលើទឹកដីអាមេរិក កើនឡើងជាង១២០០ករណីហើយ បើគិតមកត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្នុងនោះមានអ្នកស្លាប់ ចំនួន៣៧នាក់ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដោយចាត់វិធានការពិសេស ដើម្បីប្រឆាំងនឹងការរីករាលដាលវីរុសនេះ។ លោក Trump បានថ្លែងថា សហរដ្ឋអាមេរិកនឹងបញ្ឈប់រាល់ការធ្វើដំណើរពីអឺរ៉ុប ចូលមកាន់សហរដ្ឋអាមេរិក ដោយយ៉ាងហោចណាស់ ចាប់ពីពាក់កណ្តាលខែមេសា ឆ្នាំ២០២០។ ការហាមឃាត់នេះ នឹងមិនត្រូវបានអនុវត្ត ចំពោះចក្រភពអង់គ្លេសនោះទេ។
ក្នុងចំណោមវិធានការដទៃផ្សេងទៀត លោក Trump បានផ្តល់អនុសាសន៍ដល់ការបញ្ឈប់រាល់ដំណើរដែលមិនចាំបាច់ផងដែរ ។ ប្រធានាធិបតីអាមេរិករូបនេះក៏បានប្តេជ្ញាផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករដែលមានជំងឺ ការនៅដាច់ពីគ្នា ឬយកចិត្តទុកដាក់ ចំពោះអ្នកដទៃផ្សេងទៀត ដែលមានផ្ទុកជំងឺ COVID-19 ៕