ខេត្តស្វាយរៀង៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វា យរៀង ច្រានចោលព័ត៌មានថា បុរសជនជាតិអាល់ហ្សេរី និងស្ត្រីខ្មែរមានCOVID-19 ដោយបញ្ជាក់ប្រាប់ថាជនជាតិ អាល់ហ្សេរី និងស្ត្រីខ្មែរម្នាក់ដែលធ្វើដំ ណើរទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិបាវិតកាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចវៀតណាមបញ្ជូ នមកកម្ពុជាវិញ ហើយត្រូវបញ្ជូនមកសម្រាកព្យាបា លនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ដោយមានការតាមដានយ៉ាងយកចិត្តទុ កដាក់ពីមន្ទីរសុខាភិបាលខេត្តស្ វាយរៀង ទៅលើការទប់ស្កាត់ និងការបង្ការ នៅល្ងាចថ្ងៃទី១៥ ខែមីនា បានបញ្ជាក់ថា ក្រោយ ពីយកកំហាករបស់ជនជាតិ អាល់សេរី និងស្រ្តីខ្មែរម្នាក់ទៀតទៅពិនិ ត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុ ជា ជាលទ្ធផល គឺពួកគេទាំងពីរនាក់អវិជ្ជមានវី រុសកូវីដ១៩។ នេះជាការបញ្ជាក់ពីលោកវេជ្ជបណ្ឌិ ត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងបានឲ្យអ្នកសារព័ត៏ មានដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
លោក កែរ រដ្ឋា បានបញ្ជាក់ថា សមត្ថកិច្ចវៀតណាមរកឃើញជនជាតិអា ល់សេរី និងស្ត្រីខ្មែរមានកំដៅឡើងក៏រុ ញមកកម្ពុជាវិញ មន្ត្រីចត្តាឡីសក្ក័យើងក៏ពិនិត្ យមានកំដៅ ៣៨.៥c° ក្តៅ ក្អក ហៀរសំបោរ ទើបបញ្ជូនទៅដាក់បន្ទប់ដាច់ដោយឡែ កដើម្បីតាមដានជងឺ។
លោក កែរ រដ្ឋា បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី១៥ ខែមីនា បុរសជនជាតិអាល់ហ្សេរី និងមិត្តស្រី បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្ យខេត្តស្វាយរៀង ហើយបន្ទាប់ពីលទ្ធផលពីវិទ្យាស្ថា នបាស្ទ័របញ្ជាក់ ថា អវិជ្ជមាន រីឯអ្នករួមដំណើរក្នុងរថយន្ត ៤នាក់ទៀត ក៏បានអនុញ្ញាតឱ្យចេញពីសណ្ឋាគា រផងដែរ។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកចែកចាយព័ត៌មានពាក់ព័ន្ ធនឹងជំងឺកូវីដ១៩ ត្រូវយោងទៅលើសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលជាមុនសិន ចៀសវាងការផ្សាយនូវព័ត៌មាន មិនពិតអាចនឹងប្រឈមចំពោះមុខច្បា ប់ផងដែរ ៕