អាកាសធាតុ​នៅតែបន្តក្តៅនៅពេលថ្ងៃ​ ខណៈ​ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក​អោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ បណ្តាខេត្តនៅភាគ​ពាយ័ព្យ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយមប្រាប់​ប្រជាពលរដ្ឋ​អោយថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា​ ដោយ​អះអាងថា​កម្រិតសម្ពាធទាប​នៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈ​កម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈ​ការ​ព្យាក​នេះ​ ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក​បានបង្ហាញ​ថា​ អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី ១៨-២១ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យសៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងពីថ្ងៃទី ១៧-២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយនៅតំបន់មាត់សមុទ្រ ដោយឡែកតែខេត្តកោះ​ កុង នឹងអាចមានភ្លៀង​នៅក្នុងកម្រិតពីតិចទៅមធ្យម ។

ក្រៅពី​នេះ​ ក្រុម​ការងារ​ក្រសួងណែនាំអោយប្រជាពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា​ ។

នេះបេីយោង​តាមសេចក្តី​ប្រកាស​ជូនដំណឹងរបស់ក្រសួងធនធាន​ ទឹក​និង​ឧតុនិយម​អោយដឹងនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០​ ។

ក្រុម​​អ្នក​ព្យាកក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់ថា​ ដោយសារតែកម្រិត​សម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជាបែបនេះធ្វេី​អោយអាកាស​ធាតុតាមបណ្តាខេត្តមាន​ស្ថានភាពដូចខាងក្រោម​ ៖

១- បណ្តា​ខេត្ត​នៅតំបន់វាលទំនាបកណ្តាលល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩°c ។

២- បន្ទាខេត្តនៅខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°c ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°c ៕​ ដោយ​ ៖​ សុខ​ខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print