កូនស្រីវៀតណាមអាយុ២ឆ្នាំម្នាក់លង់ទឹកស្ទឹងស្លាប់ខណៈឪពុកម្តាយជាប់រវល់បូមខ្សាច់

ចែករំលែក៖

 

ខេត្តពោធិ៍សាត់៖  កុមារីម្នាក់ឈ្មោះ សុខ ម៉ី អាយុ ២ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយជាជនជាតិវៀតណាមមានមុខរបរជាកម្មករបូមខ្សាច់ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានលង់ទឹកស្ទឹងស្លាប់នៅចំណុចការដ្ឋានបូមខ្សាច់កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២០ ។

តាមការរៀបរាប់របស់ឈ្មោះ មេង ទ្រី អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម ត្រូវជាឪពុកកុមាររងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់​ និងប្រពន្ធឈ្មោះ ចាន់ វី អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ បានជាប់រវល់ការងារបូមខ្សាច់ លុះដល់ចប់ការងារក៏ស្រាប់តែបាត់កូនក៏នាំគ្នាស្វែងរកតែមិនឃើញ។លុះមានការសង្ស័យទំនងជាកូនធ្លាក់ទឹក ទើបនាំគ្នាចុះរាវរកក្នុងស្ទឹងក៏ប្រទះឃើញ ស្លាប់ក្នុងទឹកស្ទឹងបាត់ទៅហើយ។ ករណីនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរ ចុះដល់កន្លែងកើតហេតុតែម្តង។

ក្រោយពេលទទួលបានព័ត៌មានពីក្រុមគ្រួសាររបស់កុមាររងគ្រោះសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបាន ចុះដល់កន្លែងកើតហេតុពិនិត្យហើយបានសន្និដ្ឋានថា កុមាររងគ្រោះស្លាប់ដោយលង់ទឹកស្ទឹងនៅចំណុចការដ្ឋានបូមខ្សាច់ប្រាកដមែនដោយស្លាប់តាំងពីវេលាម៉ោង៣និង៣០នាទីរសៀលនាថ្ងៃទី១៦ រហូតដល់ម៉ោង១៧និង៣៥នាទីមកម្ល៉េះទើបដឹង។ បន្ទាប់មកសមត្ថកិច្ចជំនាញបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមព្រពៃណី  សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print