រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Mnuchin បានស្នើកញ្ចប់ថវិការ ដល់ទៅ១០០០ ពាន់លានដុល្លារ សម្រាប់សកម្មភាពទប់ស្កាត់ឆ្លងកូវីដ-១៩ ក្នុងនោះទឹកប្រាក់២៥០ពាន់លានដុល្លារ សម្រាបចែកចាយដល់ពលរដ្ឋអាមេរិក ជាង៣០០លាននាក់ ក្នុងម្នាក់ៗទទួលបាន១ពាន់ដុល្លារ។
គិតដល់ថ្ងៃ ទី១៨ ខែមីនា មជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺឆ្លង អាមេរិក CDC បានបញ្ជាក់ថា អាមេរិក មានករណីឆ្លង៦៤០០នាក់ហើយ និង ស្លាប់១០៨នាក់ ។ ចំណែកអ្នកព្យាបាលជាសះស្បើយ ពីជំងឺមានតែ១៧នាក់ប៉ុណ្ណោះ។
បច្ចុប្បន្នរដ្ឋ ញូវយ៉ក មានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត គឺបានកើតឡើងដល់ទៅ៩៥០នាក់ហើយ។ បន្ទាប់មកគឺរដ្ឋ វ៉ាស៊ីនតោន និង កាលីហ្វ័រញ៉ា ដោយមានចំនួនអ្នកឆ្លង៧៦៩ និង៣៦៥ ។ នៅពេលនេះករណីឆ្លងនៅអាមេរិកអាចបន្តកើនឡើងខ្ពស់ ធ្វើឲ្យរដ្ឋាភិបាលអាមេរិក រកវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត។
ដោយសញ្ញានៃការឆ្លងរាលដាលកាន់តែអាក្រក់ទៅ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ Steven Mnuchin បានស្នើចំណាយប្រាក់ដល់ទៅ១០០០លានដុល្លារដើម្បីទប់ទល់កូវីដ-១៩។ ក្នុងចំណោមនោះនឹងចំណាយចែកចាយពលរដ្ឋ ម្នាក់១ពាន់ដុល្លារ និងជំនួយដល់ក្រុមហ៊ុនតូចធំ ២៥០ពាន់លានដុល្លារ និង ៥០ពាន់លានដុល្លារសម្រាប់វិស័យអាកាសចរណ៍ ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩៕