ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជទានព្រះរាជទ្រព្យចំនួន១០០.០០០ដុល្លារអាមេរិក (មួយរយពាន់ដុល្លារអាមេរិក) សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ព្រះរាជសារព្រះអង្គធ្វេីនៅព្រះបរមរាជវាំងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បង្ហាញព្រះទ័យ រាប់អាននិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោ ដោយទ្រង់សូមចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជានូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារអាមេរិក(មួយរយពាន់ដុល្លារអាមេរិក) សម្រាប់ជាវិភាគទានចូលរួមបង្ការនិងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19 ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់បានជូនពរ និងលេីកទឹកចិត្តដល់សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លាជូនប្រជាជាតិកម្ពុជា ។
ខាងក្រោមនេះ គឺជាព្រះរាជសាររបស់ព្រះអង្គ ៖