ម្ចាស់បទ”ចាបយំល្វើយៗ” លោក ចាន់ មករា បញ្ចេញបទអប់រំអំពីជំងឺ Covid-19

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់បទ”ចាបយំល្វើយៗ” លោក ចាន់ មករា ទទួលបានការពេញចិត្តខ្លាំងពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមហាជនជាច្រើនក្រោយពីអ្នកចម្រៀងរូបនេះច្រៀងបទចម្រៀងយ៉ាងពិរោះរណ្តំចិត្តជាច្រើន។ ថ្មីៗនេះលោកបានបញ្ចេញបទចម្រៀងថ្មីបង្កប់ដោយទស្សនៈអប់ឲ្យប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្ន ចំពោះជំងឺCovid19

បទថ្មីមានចំណងជើងថា “Covid19អង្រួនពិភពលោក” ដែលជាបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរ បាននឹងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងព្រោះតែបង្កប់ដោយអត្ថន័យស៊ីជម្រៅ និងដាស់តឿនប្រជាជនខ្មែរឲ្យមានការស្វែងយល់ ប្រុងប្រយ័ត្ន ចូលរួមថែរក្សាអនាម័យ ដើម្បីបញ្ចៀសពីជំងឺ Covid19។ បទចម្រៀងនេះក៏បានជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្រមាដើម្បីប្រើប្រាស់ការពារ ជំនួសម៉ាសផងដែរ។ បទចម្រៀងនេះត្រូវបាននិពន្ធដោយ លោក ជិន វឌ្ឍនា និងនិពន្ធបទភ្លេងដោយលោក រិន ធិរិទ្ធ និងរៀបចំផលិតដោយការិយាល័យសិល្បៈសម័យ នាយកដ្ឋានផលិតកម្មវិធីវិទ្យ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។

...

គួរបញ្ជាក់ដែរថា ម្ចាស់​បទ ចាប​យំ​ល្វើយ​ៗ​ លោក ចាន់ មករា ត្រូវបានសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​បាន​សម្ដែង​ការ​ពេញចិត្ត​រហូត​ផ្ដល់​កិត្តិយស​ឡើង​ជូន​បាច់​ផ្កា​នៅ​លើ​ឆាក​ដោយ​ផ្ទាល់​អំឡុង​ពេល​លោក​កំពុងច្រៀង​បទ ព្រះ​ឥន្ទ​ទាត់​សី។ក្នុង​ឱកាស​ចូលរួម​អបអរ​ទិវា​វប្បធម៌​ជាតិ​ ៣​មីនា​ លើក​ទី​២២​ ក្រោម​ប្រធាន​បទ យុវជន​ដើម្បី​វប្បធម៌​ជាតិ។ លោកគឺជាតារាចម្រៀងកន្ទ្រឹមដ៏មានប្រជាប្រិយ ហើយបទចម្រៀងរបស់លោកជាច្រើនត្រូវបានប្រជាជនខ្មែរនិយមស្តាប់ពិសេសបទចម្រៀងបែបប្រជាប្រិយខ្មែរ៕ ដោយ វឌ្ឍនា     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print