ពិធីការិនី មាស សុវណ្ណរតនា ចែកម៉ាស និងទឹកអាល់កុលជូន តាស៊ីក្លូម៉ូតូឌុប

ចែករំលែក៖

ភ្នំពេញ  ពិធីការិនីអ្នកនាង មាស សុវណ្ណរតនា បានដើរចែកម៉ាសនិងអាល់កុលជូន តាស៊ីក្លូ ម៉ូតូឌុប អ្នករត់កង់បី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដោយផ្ទាល់កាលពីថ្ងៃទី១៩ មីនានេះ ។ ការចែកនេះធ្វើឡើងក្រោយពីមានការបារម្ភពីសុខភាព របស់ពួកគាត់ ស្របពេលដែលប្រាក់ចំណូលពីការរកទទួលទានរបស់ពួកគាត់ក៏មានការធ្លាក់ចុះ។

អតីតអ្នកសារព័ត៌មាន មាស សុវណ្ណរតនា បានដឹកនាំសមាជិកដែលជាស្រ្តីមេផ្ទះលក់អនឡាញ រួមទាំងគ្រួសាររបស់នាងប្រមាណជាង២០នាក់បានរួមគ្នាចែកម៉ាសតាមបណ្តោយផ្សារចាស់ និង ផ្សារកណ្តាល ក្នុងទឹកដីខណ្ឌដូនពេញ ។ ក្នុងនោះពួកគេបានចំណាយពេលនិងថវិកាចុះចែកម៉ាស់២៥០០បន្ទះ និងអាល់កុល២៥០០ដប ជូន តាស៊ីក្លូ អ្នករត់កងបី និងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ដើម្បីបំផុសឱ្យមហាជនមានការប្រុងប្រយ័ត្ន និង យកចិត្តដាក់ក្នុងការពារពី កូរ៉ូណាវិរុស (កូវីដ១៩ខណៈកម្ពុជាមានករណីផ្ទុះជម្ងឺនេះរហូតមានឆ្លងរហូតជាង៤០នាក់នាពេលនេះ។

ពិធីការិនី រតនា បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា និយាយពីអារម្មណ៍របស់នាងនោះ នាងក៏ខ្លាចក្នុងការចេញក្រៅ និង ទៅកាន់ទីប្រជុំ ព្រោះតែជំងឺនេះបានផ្ទុះជាបន្តបន្ទាប់ស្ទើរតែមិនជឿថា កម្ពុជាយើងអាចឆ្លងបាន ខណៈកម្ពុជា ជាប្រទេសអាស៊ី ដែលមានលក្ខខណ្ឌមិនសមស្របឱ្យវិរុសនេះ កើតឡើងបាន។ ប៉ុន្តែសម្រាប់នាងវិញជាសកម្មភាពមនុស្សធម៌ធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចែករំលែកជូនមហាជន បើទោះបីជាមិនបានគ្រប់មនុស្សនៅតាមដងផ្លូវក៏ដោយ។

...

អ្នកនាង រតនា បានបញ្ជាក់ថា ការចុះចែកម៉ាសនិងអាល់កុល លើកនេះ ជាយុទ្ធនាការណ៍មួយក្នុងផ្សព្វផ្សាយ និង បំផុសស្មារតីប្រជាពលរដ្ឋទូរទៅទាំងអស់ ឱ្យយកចិត្តទុកដាក់ សម្អាតដៃជាប់ជានិច្ច និង ម៉ាសនៅពេលដើរហើយចេញក្រៅឬទៅទីប្រជុំ ដើម្បីសុវត្ថិភាព កុំឆ្លងនូវ កូរ៉ូណាវិរុស ដែលកំពុងផ្ទុះនៅកម្ពុជា និងទូទាំងពិភពលោកផងដែរនោះ។សកម្មភាពសប្បុរសធម៌លើកនេះ បានចំណាយអស់ថវិកា ប្រមាណជិត៣ពាន់ដុល្លារ ដែលថវិកានេះ គឺជាប្រាក់ចំណេញ ដែលនាងចំណេញពីលក់ NUNA មួយចំណែកថវិកាពីបងថ្លៃរបស់នាងមួយចំណែក និង ជាពិសេសថវិកាពីអ្នកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រផងដែរ៕ ដោយ វឌ្ឍនា        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print