សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អរគុណ​មន្ត្រី​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​រូប​ ដែល​បាន​ចូលរួម​សន្និបាត​បក្ស​២​ថ្ងៃ​កន្លង​មកនេះ

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​អរគុណ​មន្ត្រី​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​រូប​ ដែល​បាន​ចូលរួម​សន្និបាត​បក្ស​២​ថ្ងៃ​កន្លង​មកនេះ​ ។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​យ៉ាង​ដូច្នេះ​ថា​៖

«​សូម​អរគុណ​ មន្ត្រី​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​រូប​ ដែល​បាន​ចូលរួម​សន្និបាត​បក្ស​២​ថ្ងៃ​កន្លង​មកនេះ​។​ ការ​ពិភាក្សា​និង​ការ​អនុម័ត​នូវ​ឯកសារ​ដ៏​មាន​សារសំខាន់​នេះ​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​ក្នុង​ឋា​នះ​ជា​បក្ស​កាន់​អំណាច​ដែល​ត្រូវ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ និង​គ្រប់​បញ្ហា​ដែល​ជា​ផលប្រយោជន៍​របស់​ជាតិ​ និង​ប្រជាជន​យើង​។​

​សូម​ជូនពរ​បងប្អូន​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​ថ្នាក់​សមាជិក​ សមាជិការ​បក្ស​គ្រប់​រូប​ និង​បងប្អូន​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំងអស់​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​។​ មាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​»​ ៕

1

2

6

3

4

...

5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print