នាយកប្រតិបត្តិអង្គការស្បៀងអាហារពិភពលោក ក៏ឆ្លងកូវីដ-១៩ដែរ

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ នៅបណ្តាប្រទេស និងស្ថាប័នធំៗរបស់ពិភពលោក ក៏ឆ្លងកូវីដ-១៩ ដែរ ។ ​នៅពេលនេះ នាយកប្រតិបត្តិអង្គការស្បៀងអាហារពិភពលោក​ WFP បានរកឃើញឆ្លងវីរុសកូវីដ-១៩។ នេះជារឿងមួយគួឲ្យបារម្ភបំផុត​ដែលមន្ត្រីសំខាន់ៗរបស់ពិភពលោក ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដោយសារតែជំងឺក៏ឃោឃៅនេះ។
សារព័ត៌មាន​CNN ​នៅថ្ងៃសុក្រ ទី២០ ខែមីនា បានផ្សាយថា លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ​ត្រូវបានគេធ្វើតេស្តឃើញមានផ្ទុក COVID-19។
លោក Beasley ដែលធ្លាប់មានតួនាទីជាអភិបាលរដ្ឋ South Carolina របស់សហរដ្ឋអាមេរិក បាបញ្ចាក់ថា ឥឡូវនេះលោកកំពុងតែ សហការជាមួយក្រុមការងារនៃអង្គការ WFP របស់លោក ដើម្បីស្វែងរកបុគ្គល ដែលលោកទំនងបានធ្វើប្រាស្រ័យទាក់ទងជាមួយ កំឡុង ពេលដែលរូបលោកមិនដឹងខ្លួនថាបានឆ្លងជំងឺនេះ។
លោក Beasley ឲ្យដឹងទៀតថា​ លោកបានមានអារម្មណ៍ថា មិនសូវស្រួលខ្លួន បន្ទាប់ពីលោក បានត្រឡប់មកដល់លំនៅឋាន នៅសហរដ្ឋអាមេរិកវិញ ក្រោយបំពេញដំណើរទស្សនកិច្ចផ្លូវការមួយនៅប្រទេសកាណាដា ហើយ លោកក៏បានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយឡែក កាលពី៥ថ្ងៃមុន។ លោក Beasley បានបន្តថា មកទល់ពេលនេះ លោក មិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print