ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជានគរបាលមូលដ្ឋាន បានធ្វើការចុះបង្ក្រាបអាកុលក្លែងក្លាយ ក្នុងប្រតិបត្តិការណ៌ខាងលើដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងលោក ចាន់ វ៉ានធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រួមនឹងលោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះដកហូតអាកុលក្លែងក្លាយ មួយចំនួនធំ ដែលនាំចូលខុសច្បាប់ ។
ការចុះបង្ក្រាប នេះ ធ្វើឡើងនៅវេលាម៉ោង៣:៣០ រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដែលស្ថិតនៅទុកមុខផ្ទះលេខ២៤AEo នៅចំណុចផ្លូវលេខ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីសមត្ថិកិច្ចនៅកន្លែងកើតហេតុ ក៏បានឲ្យដឹងទៀតថា អាកុលក្លែងក្លាយមួយចំនួនធំត្រូវ បានម្ចាស់ឃ្លាំងលួចនាំចូលដោយខុសច្បាប់ ។
ក្រោយការចុះត្រួតពិនិត្យ ម្ចាស់ទីតាំងខាងលើនិង អាកុលក្លែងក្លាយ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ នៅសាលាដំបូង រាជធានីភ្នំពេញ តាមនីតិវិធី ច្បាប់ ៕