រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាករៀបចំសង្ក្រាន្ដវត្ដភ្នំ ឆ្នាំ២០២០នេះ 

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទាំងអស់ បច្ចុប្បន្ន មេរោគកូវីដ១៩(Covid-19) កំពុងរាតត្បាត់លើ ពិភពលោកហើយ ក្នុងព្រះរាជាណាចក្រ ជា ពិសេសនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាល បាន រកឃើញមានអ្នកផ្ទុក កូវិត ១៩ (Covid-19) មួយចំនួន ហើយរាជរដ្ឋាភិបាល បានចាត់វិធានការ ទប់ស្កាត់ និងការរីករាលដាលនៃ មេរោគឆ្លងកូវិត ១៩ (Covid-19)នេះដែរ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងការចម្លងមេរោគ កូវិត- ១៩ (Covid-19) នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ពិសេសការជួបជុំគ្នាកំសាន្តសប្បាយ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ផ្អាកការរៀបចំសង្រ្កាន្ដ វត្ដភ្នំ ដោយស្នើ ឱ្យបងប្អូន ទាំងអស់ខិតខំរក្សាអនាម័យ ដោយប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងគោល បំណង រក្សាសុខភាពរបស់បងប្អូន នៃការឆ្លងមេរោគកូវិត-១៩ ទាំងអស់គ្នា ៕ សំរិត

ខាងក្រោមនេះជា សេចក្ដីជូន ដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅរសៀលថ្ងៃទី២៣ មីនា ឆ្នាំ២០២០

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print