ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នៅជប៉ុន ត្រូវបានលើកពេលទៅឆ្នាំ២០២១

ចែករំលែក៖

​ទីបំផុតព្រឹត្តការណ៏កីឡាអូឡាំពិកឆ្នាំ២០២០ដែលគ្រោងធ្វើឡើងថ្ងៃទី០២កក្កដានៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ត្រូវបានពន្យាពេលប្រកួតរយៈពេលមួយឆ្នាំរហូតដល់ឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺ

កូវីដ១៩យ៉ាងខ្លាំងខ្លាលើសកលលោក។

​នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានបញ្ជាក់ថាគណកម្មការកីឡាអូឡាំពិកពិភពលោកបានយល់ព្រមសំណើរសុំពន្យាពេលការប្រកួតហើយ។ លោកបានថ្លែងថា “ខ្ញុំបានដាក់សំណើរសុំពន្យារពេលរយៈពេល១ឆ្នាំ ហើយប្រធានគណកម្មការអូឡាំពិក លោក Thomas Bach បានឆ្លើយថាគាត់យល់ព្រម១០០%លើសំណើរនេះ។”

ចំណែកការប្រកួតបារ៉ាអូឡាំពិកក៏នឹងត្រូវលើកពេលមួយឆ្នាំផងដែរ។ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងថាការលើកពេលនេះគឺនឹងធ្វើឲ្យ កីឡាករទាំងអស់អាចលេងបាននៅក្នុងលក្ខណល្អប្រសើរ ហើយអ្នកទស្សនាក៏មានសុវត្ថិភាព។

លោកនាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធហើយរបៀបវីរៈសំខាន់គឺផ្តោតទៅលើការប្រកួតអូឡាំពិកនេះតែម្តង នេះបើតាមប្រភពព័ត៌មានក្យូដូរបស់ជប៉ុន។

លោក Steve Redgrave ម្ចាស់មេដាយមាសអូឡាំពិក ៥ជំនាន់ បានថ្លែងថាការពន្យាពេលមួយឆ្នាំនេគឺជាវិធីសាស្រ្តល្អបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ១៩ខណៈដែល បច្ចុប្បន្ន​មានអ្នកឆ្លងជាង ៤០ម៉ឺននាក់នៅលើសកលលោក ហើយអ្នកស្លាប់មានជាង១ម៉ឺន៧ពាន់នាក់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print