អតីតប្រធានក្លិបReal Madrid ម្នាក់ទៀតហើយកំពុងផ្ទុកវីរុស Covid-19

ចែករំលែក៖

លោក Fernando Martin អតីត​ប្រធាន​ក្លិប Real Madrid ​កំពុងស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរដោយវីរុសកូរ៉ូណា

​លោក Fernando Martin អតីត​ប្រធាន​ក្លិប Real Madrid ដែល​ធ្លាប់​ជា​អ្នក​គ្រប់គ្រង​ក្លិបស្តេចស Real Madrid ​បណ្តោះ​អាសន្ន ​បច្ចុប្បន្ន​មាន​អាយុ៧២ឆ្នាំ កំពុង​ផ្ទុក​វីរុស COVID-19 ឬ កូរ៉ូណា ហើយ​កំពុងស្នាក់នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Madrid ប្រទេសអេស្ប៉ាញ ។

អ្នកគ្រប់គ្រងរូបនេះ​ធ្លាប់​ជួស​តំណែង​លោក Perez បច្ចុប្បន្នកាល​ពី​ឆ្នាំ២០០៦ ជា​ប្រធាន​ក្លិប​ទី​ពីរ​ហើយ​របស់ក្លិប Real Madrid ​ដែល​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ កំពុងមានស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំងក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា ​អតីត​ប្រធាន​ក្លិបស្តេចស Real Madrid លោក Lorenzo Sanz ​ដែលធ្លាប់គ្រប់គ្រងក្លិប​ចន្លោះ​ឆ្នាំ១៩៩៥ និងឆ្នាំ២០០០ បានផ្ទុក​វីរុសCOVID-19 និងជំងឺប្រចាំកាយផងនោះ បាន​បាត់បង់​ជីវិត ដែលធ្វើឲ្យមជ្ឈដ្ឋានវិស័យបាល់ទាត់នៅអេស្ប៉ាញមានការសោកស្តាយយ៉ាងខ្លាំងពីការបាត់បង់រូបលោកផងដែរ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print