សន្ដិសុខ​ផ្សារ​សាំ​ផា​ន់​ព្រួត​គ្នា​វាយ​ យុវជន​ម្នាក់​បែកក្បាល​និង​បាក់ដៃ

ចែករំលែក៖

​ភ្នំពេញ​៖​ ដោយ​គ្រាន់តែ​សួរ​ពីរ​ទៅ​បី​ ម៉ាត់​រឿង​កង់​ម៉ូតូ​ធូរ​បាន​ធ្វើ​ឱ្យ​យុវជន​ម្នាក់​ ត្រូវ​ក្រុម​សន្ដិសុខ​ ដូច​ជា​អ្នកលេង​នាំ​គ្នា​ ព្រួត​វាយ​ដោយ​បំពង់​ទី​ព​ ទៅ​លើ​ជន​រង​ គ្រោះ​បណ្ដាល​ឱ្យ​បែកក្បាល​ដេរ​ជា​ច្រើន​ ថ្នេរ​ និង​រង​របួស​ដៃ​ខាងឆ្វេង​របួស​ជា​ ទម្ងន់​ ដោយ​គ្រាន់តែ​សួរ​រឿង​កង់​ម៉ូតូ​ ហេតុ​អ្វី​បានជា​ធូរ​ទាំង​មុខ​ទាំង​ក្រោយ​?​

IMG-20160111-WA0060

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៤​និង​២០​រសៀល​ ថ្ងៃ​ ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ ឋិត​នៅ​ក្នុង​ បរិវេណ​នៃ​ទីតាំង​កន្លែង​ផ្ញើ​កង់​ក្នុង​ផ្សារ​ ធំ​ទួល​សង្កែ​ ហៅ​ផ្សារ​សាំ​ផា​ន់​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ដភក្ដិ​ និង​គ្រួ​ សារ​ដឹក​យក​មក​កាន់​មន្ទីរពេទ្យ​ព្យាបាល​ របួស​ រីឯ​ជន​ដៃដល់​រហូត​មក​ដល់​ពេល​ នេះ​សមត្ថកិច្ច​មិន​ទាន់​មាន​ចំណាត់ការ​ កោះហៅ​មក​សួរនាំ​ដើម្បី​រក​យុត្ដិធម៌​ឱ្យ​ ជន​រង​គ្រោះ​នៅឡើយ​ទេ​ ។​

​យុវជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ ធាត់​ ណា​រ៉ុ​ង​ អាយុ​១៥​ឆ្នាំ​ មាន​ ទីលំនៅ​ផ្ទះ​ជួល​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ ឫស្សី​កែវ​ មានស្រុក​កំណើត​ភូមិ​មាន់​ ១០​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រី​សន្ធរ​ ខេត្ដ​ កំពង់ចាម​ ។​

​បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​មិត្ដភក្ដិ​ ចូល​ទៅ​ក្នុង​ទីតាំង​ផ្សារ​ធំ​ទួល​សង្កែ​ ហៅ​ ផ្សា​សាំ​ផា​ន់​ រួច​ក៏​បាន​យក​ម៉ូតូ​នោះ​ទៅ​ ផ្ញើ​ ខ្លួន​តែង​មាន​ទម្លាប់​ចាក់សោ​.​ក​ ដោយ​ ខ្លាច​បាត់​ ។​ ភ្លាមៗ​នោះ​ក៏​បាន​ឡើង​ទៅ​ ជាន់​លើ​ជាមួយ​មិត្ដភក្ដិ​ដើម្បី​លេង​ស្គី​ ខណៈ​លេង​រួចរាល់​ ក៏​បាន​ចុះ​មក​ខាង​ ក្រោម​វិញ​ ហុច​សំបុត្រ​អូស​យក​ម៉ូតូ​ របស់​ខ្លួន​ចេញ​ ស្រាប់តែ​ឃើញ​កង់​មុខ​ និង​ក្រោយ​ធូរ​ ក៏​សួរ​ទៅ​កាន់​សន្ដិសុខ​ និង​ អ្នក​មើល​ការ​ខុស​ត្រូវ​ ស្រាប់តែ​ពួក​គេ​ ឆ្លើយ​មក​ថា​ ពួក​ហ្អែ​ង​មិនដឹង​កំហុស​ទេ​ ផ្ញើ​ម៉ូតូ​ហើយ​មិន​ចាំបាច់​ចាក់សោ​.​ក​ ខណៈនោះ​ជន​រង​គ្រោះ​ក៏​ឆ្លើយ​តប​ទៅ​វិញ​ នេះ​ជា​ទម្លាប់​របស់ខ្ញុំ​ ស្រាប់តែ​ក្រុម​សន្ដិ​ សុខ​ដែល​មាន​ជា​ស្រវឹង​នៅ​ក្នុង​ខ្លួន​ផង​ នោះ​ ក៏​បាន​ទាញ​បំពង់​ទីប​វាយ​ទៅ​លើ​ ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​បែកក្បាល​និង​ រង​របួស​ដៃ​ ហើយ​ឌឺ​ឱ្យទៅ​ប្ដឹង​ថែម​ទៀត​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​តាំងពី​ ថ្ងៃ​កើតហេតុ​ តែ​សមត្ថកិច្ច​ហាក់បីដូច​ ជា​មិនរ​វីរ​វល់​ ព្រោះ​រវាង​អ្នកគ្រប់គ្រង​ ផ្សារ​ និង​នគរបាល​ប៉ុស្ដិ៍​ធ្លាប់​សើម​មាត់​ សើ​មក​នឹង​គ្នា​ ៕

...

ដោយ៖ ​អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print