ការធ្វេសប្រហែសឪពុកម្តាយ កុមារម្នាក់ធ្លាក់ពីលើត្រាក់ទ័រកិនស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះធ្លាក់ពីលើត្រាក់ទ័រកិនស្លាប់យ៉ាងសង្វេគ ដែលនេះជាការធ្វេសប្រហែសរបស់អាណាព្យាបាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នួងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា កុមារារងគ្រោះ(ស្លាប់)ឈ្មោះ ត្រា បញ្ញា អាយុ ៣ឆ្នា ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយឈ្មោះ ឡុង ចិត្រា អាយុ ២៤ឆ្នាំ និងម្ដាយឈ្មោះ រ៉ែម ដេវ ២៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ។

ប្រភពដដែលបន្តទៀតថា មូលហេតុ៖ ឪពុកកុមារារងគ្រោះ(ស្លាប់)ឈ្មោះ ឡុង ចិត្រា បានយកបាយទៅឲ្យតៃកុងត្រាក់ទ័រភ្ជួរដី ដែលត្រូវបងបង្កើតហើយកុមារា(ត្រា បញ្ញា)តាមឪពុកអ៊ុំ(តៃកុងត្រាក់ទ័រ) ខណៈនោះមិនដឹងជាយ៉ាងមុិចទេកុមារាធ្លាក់ពីលើត្រាក់ទ័រ ត្រាក់ទ័រកំពុងវិលកង់កិនស្លាប់មួយរំពេជ សមត្តកិច្ចនគរបាលមូល​ដ្ឋាន សហការចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកំណត់ហេតុប្រគល់ទទួលសាកសព ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print