នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnsonបានធ្វើតេស្ដវិជ្ជមានCovid-19

ចែករំលែក៖

ក្រុងឡុងដ៍៖ នៅល្ងាចថ្ងៃសុក្រនេះលោកBoris Johnsonនាយករដ្ឋមន្ដ្រីអង់គ្លេសបានប្រកាសថាលោកបានធ្វើតេស្ដរកឃើញវីរុសCovid-19បន្ទាប់ពីបានវិវត្ដទៅជារោគសញ្ញាស្រាលក្នុងរយៈពេល២៤ម៉ោងកន្លងមក។

លោកBoris Johnsonបានសរសេរនៅលើបណ្ដាញសង្គមTwitter ថា«ខ្ញុំបានកាត់ផ្ដាច់ខ្លួនដាច់ដោយឡែកប៉ុន្ដែខ្ញុំនឹងបន្ដដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលតាមរយៈខ្សែអាត់វីដេអូអំឡុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ»ដោយបានភ្ជាប់ជាមួយនិងឃ្លា«នៅផ្ទះជួយសង្គ្រោះអាយុជីវិត»។ គួររម្លឹកថាកាលពីថ្ងៃពុធព្រះអង្គម្ចាស់ឆាលដែលជារាជទាយាទរបស់អង់គ្គេសទ្រង់ក៍បានឆ្លងនឹងវីរុសCovid-19នេះដូចគ្នា។ ការចម្លងវីរុសcovid-19ទៅលើឥស្សរជនជាន់ខ្ពស់អង់គ្លេសនេះកើតតឡើងខណៈដែលប្រទេសនេះកំពុងមានចំនួនករណីកើនឡើងយ៉ាងឆាប់រហ័ស។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយមានមនុស្សស្លាប់ចំនួន១១៥នាក់ក្នុងរយៈពេល២៤ម៉ោង។អ្នកជំងឺជាង១៦០០នាក់ត្រូវបានរាជរដ្ឋាភិបាលប្រកាសចាប់តាំងពីការចាប់ផ្ដើមនៃការរីករាលដាលវីរុសcovid-19៕

ដោយ៖ម្លិះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print