រថយន្តស៊េរីទំនេីប២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីប២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន​ បណ្ដាលឲ្យម្ខាងក្រឡាប់ផ្ងារជេីងទៅគងលើបង្កាន់ដៃច្រកចូលផ្លូវចំណតរថយន្តក្រសួងហិរញ្ញវត្ថុក្រោមដីក្រោមដីបាក់អស់ជិត១០ ម៉ែត្រនិងម្ខាងទៀតខ្ទេចផ្នែកខាងមុខ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចដែលប្រចាំនៅក្បែរ​កន្លែងកេីតហេតុ​ នៅម៉ោង១១​និង១០នាទីយប់​ ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ៦១​ កែងផ្លូវលេខ៩៦ ក្បែរស្ថានទូតអាមេរិក​ ក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ ។

​ប្រភពពត៌មាមពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តមួយគ្រឿងម៉ាក​ Ford ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ 2AP-9977​(ភាគីខាងក្រឡាប់)​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៩៦​ ក្នុងទិសដៅពីលិចទៅកើតយ៉ាង​លឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន កន្លែងកេីតហេតុ ក៏មានរថយន្តម៉ាក​ Ford​ ពពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BD-5080 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦១​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនដូចគ្នា​ ក៏បុករថ​យន្តម៉ាកFordខាងលេីបណ្ដាលឲ្យក្រឡាប់ ជាច្រេីនត្រឡប់ទៅបុកនឹងបង្កាន់ដៃផ្លូវក្រោមដី​ចំណតរថយន្តក្រសួងហិរញ្ញវត្ថុអស់ជាច្រើនម៉ែត្រធ្លាក់ទៅខាងក្រោម រងការខូចខាតបន្ថែមទៀត​ រីឯភាគីរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខរ​ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្ស​ណាម្នាក់រងរបួសនោះឡេីយ​ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print