អាជ្ញាធរចុះណែនាំ និងហាមការលក់ឧបករណ៍តេស្តរកមេរោគកូវីដ ១៩ តាមឱសថស្ថានក្នុងមូលដ្ឋានខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយមន្ត្រីសុខាភិបាល មន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចុះអប់រំណែនាំដល់ម្ចាស់ឱសថស្ថាននានា ដែលបាននិងកំពុងប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានខណ្ឌចំការមន លក់ជេល លក់អាកុលលាងដៃ មិនអោយមានលក់តម្លើងថ្លៃហួសហេតុ ពិសេសណែនាំហាមមិនអោយមានលក់ឧបករណ៍តេសរកមេរោគកូវីដ១៩ (COVID.19) ដែលជាអំពើខុសច្បាប់ ។

ក្នុងនោះ លោក អាំង សិរីពិសិដ្ឋ ក៏សំណូមពរដល់អាជីវករកលក់ឱសថទាំងអស់ សូមជួយសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការក្នុងកាទប់ស្កាត់នូវការលក់ឧបករណ៍តេស្តរកមេរោគកូវីដ (COVID.19) ដោយគ្មានបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា ។ សូមបញ្ជាក់ពីប្រភពនាំចូលមកលក់ ដោយគ្មានស្លាកក្រុមហ៊ុនអោយច្បាស់លាស់ ។

នៅតាមឱសថស្ថាននីមួយៗ លោក អាំង សិរីសិដ្ឋ បានស្នើអោយប្រគល់ឧបករណ៍តេស្តមកអោយអាជ្ញាធរជាបន្ទាន់ បើកន្លែងអស់លោក លោកស្រី មាន ។ ប្រសិនបើសមត្ថកិច្ចរកឃើញថា តាមឱសថស្ថានរបស់ខ្លួនមានឧបករណ៍តេស្តនេះ ហើយបើ​អាជ្ញាធររកឃើញ គឺម្ចាស់ឱសថស្ថាននឹងផ្លូវច្បាប់ ។

ខណៈលោក អាំង សិរីពិសិដ្ឋ ចុះណែនាំដល់អ្នកឱសថ នៅតាមឱសថស្ថាននាពេលនេះ លោកបានជំរាបដល់អ្នកលក់ឱសថទាំងនោះថាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងបន្ថែមថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។

ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។
ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខា​ភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print