ភ្នំពេញ ៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ជូនដំណឹងថា ដោយសារកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូងបានធ្វេីអោយយស្ថានភាពធាតុអាកាសតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ;បណ្ដាខេត្តនៅខ្ពង់រាបឦសាន និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រមានដូចខាងក្រោម ៖
១ -បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°c ។
ចាប់ពីថ្ងៃទី ២-៦ ខែមេសា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គរ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងតិច ។
២-បណ្ដាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c ។ចាប់ពីថ្ងៃទី៤-៧ ខែមេសាផ្នែកមួយចំនួន នឹងអាចមានភ្លៀង
– នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°c ។ ចាប់ពីថ្ងៃទី ៦-៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅ បង្គរ ក្នុងនោះផ្នែកមួយចំនួននៃខេត្តកោះកុង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គរ ។
ក្រុមអ្នកព្យាករក្រសួងធនធានទឹកអំពាវដល់សាធារណជន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី ២-៦ ខែមេសា៕ សុខខេមរា