ឃាត់ខ្លួនអ្នកបង្ហោះព័ត៌មានលក់ឧបករណ៍ធ្វើតេស្ត covid-19 ២នាក់ និងម្ចាស់គ្លីនិកឯកជនជនជាតិចិនម្នាក់បម្រើសេវាធ្វើតេស្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីលោក គួច ចំរើន  នៅរសៀលថ្ងៃអាទិត្យ ៦កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០  និងដោយមានការដឹកនាំសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និង លោក ម៉ាង ស៊ីនេត អភិបាលរងខេត្ត បានដឹកនាំកម្លាំងការិយាល័យជំនាញ ការិយាល័យកណ្ដាលសន្តិសុខ និងការិយាល័យ កណ្ដាលសេដ្ឋកិច្ច ចុះស្រាវជ្រាវ និងបង្រ្កាបក្រុមបង្ហោះតាមផេកនិងឆាតលើសេវាធ្វើតេស្ត covid-19 និងការលួចលក់ឧបករណ៍ធ្វើតេស្តរកជំងឺ covid-19 ក្លែងបន្លំដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នៅក្រុងព្រះសីហនុ

មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់អ្នកប្រព្រឹត្ត ២នាក់ ដែលបង្ហោះព័ត៌មាននិងឆាតលក់ឧបករណ៍ធ្វើតេស្តរកជំងឺcovid-19ដោយខុសច្បាប់ ។ ជាមួយនេះសមត្ថកិច្ចក៏បានឃាត់ម្ចាស់គ្លីនិកឯកជន ជនជាតិចិនម្នាក់ដែលលួចធ្វើអាជីវកម្មធ្វើតេស្ត ពិនិត្យ covid-19 ផងដែរដោយដកហូតឧបករណរណ៍ធ្វើតេស្តនិងម្ជុលមួយចំនួនយកទៅចាត់ការតាមច្បាប់ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print