វិភាគអន្តរជាតិ ៖ ក្រោយពេលមានអ្នកស្លាប់និងឆ្លងកើនឡើងខ្ពស់ អាមេរិក អនុញ្ញាតឲ្យប្រើថ្នាំ ក្លូរ៉ូគីន ព្យាបានអ្នកជំងឺ

ចែករំលែក៖

អ្នកឆ្លងកូវីដ-១៩ នៅអាមេរិក បានកើនឡើងរហូតដល់ទៅជាង​១៦៣ពាន់នាក់ ស្លាប់ជាង​៣១០០នាក់ និងព្យាបាលជាសះស្បើយ ជាង​៥៦០០នាក់ ផងដែរ។ ប៉ុន្តែការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័យ បង្កក្តីបារម្ភយ៉ាងខ្លាំង។

ពេលថ្មីៗនេះ​ទីប្រឹក្សា​របស់លោកប្រធានាធិបតី​អាមេរិក លោកវេជ្ជបណ្ឌិត Dr Anthony Fauci កូវីដ១៩អាចនឹងសម្លាប់​ជីវិតពលរដ្ឋ​អាមេរិក ប្រមាណពី ពី ១០ម៉ឺន ទៅ ២០ម៉ឺន​នាក់។ នៅពេលនេះ ក្រសួងសុខាភិបាល​អាមេរិកបាន​អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​ប្រើ​​ថ្នាំ​ក្លរ៉ូគីន សម្រាប់ព្យាបាលអ្នកជំងឺ​កូវីដ១៩​នៅ​មន្ទីរ​ពេទ្យ។

នៅចំពោះ​មុខ​តុល្យការ​ជាក់ស្តែងឃើញ​ ចំនួនមនុស្ស​ស្លាប់​បានកើន​ឡើង​មួយ​ទ្វេ​ជាពីរ​តែ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ នៅ​ល្ងាចថ្ងៃអាទិត្យ​ទី ២៩​មីនា ម្សិលមិញ ក្នុង​សន្និសីទ​កាសែតពី​សេតវិមាន លោកដូណាល់ ត្រាំ បានប្រកាស​ផ្លាស់ប្តូរ​ជំហរ។ ​វិធានការប្រកាស​កាលពី​ដើម​សប្តាហ៍​មុន ដូច​ជា​​គម្រោងផ្តើមដំណើរការ​​សកម្មភាពសេដ្ឋកិច្ច​ឡើងវិញ គ្រោង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ជួបជុំ​របស់​ប្រទេស​ប្រជាជន​ នៅថ្ងៃទី ១២​មេសា ត្រូវ​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី ៣០​មេសា​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាលនៃ​ជំងឺ កូវីដ១៩។

ជាមួយ​នឹង​ការទទូ​លស្គាល់ថា សហរដ្ឋ​អាមេរិក​នឹងអាច​មាន​ចំនួនអ្នក​ស្លាប់​ដោយ​កូវីដ១៩​ឡើងខ្លាំងដល់​កំពូល​នៅ​រវាង​ពីរ​សប្តាហ៍ខាង​មុខ លោកប្រធានាធិបតី​ក៏​បានអះអាង​ថា ស្ថានភាព​សេដ្ឋកិច្ច​នឹង​អាចចាប់កំរើក​វិញបាន​នៅ​ដើមខែ​មិថុនា។

កាលពី​ថ្ងៃ​សៅរ៍ ទីប្រឹក្សា​របស់​លោកប្រធានាធិបតី​អាមេរិក ផ្នែកប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាត លោកអង់តូនី ហ្វូស៊ី ដែល​បានក្លាយ​ជាតំណាង​ដ៏​គួរ​ទុក​ចិត្ត​មួយ​សម្រាប់​ក្រសែ​ភ្នែក​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ បានអះអាង​ថា​លោក​មិន​ដែល​បាន​ជួប​ប្រទះ​រោគ​កាច​ដូច្នេះ​ទេ ក្នុង​ជីវិតការងាររបស់​លោក។ ហេតុដូច្នេះ​ហើយបាន​​ក្នុង​ករណីកូវីដ​១៩ លោក​ផ្តល់​សេណារីយោ​ល្អ​បំផុត​និងអាក្រក់​បំផុត​ ដោយ​ បានព្យាករណ៍​ថា​អាមេរិក​អាច​នឹងមាន​អ្នកស្លាប់​ដោយ​កូវីដ១៩ ពី​១០​ទៅ​២០ម៉ឺន​នាក់​។

​តួលេខ​ពិត​ជាក់ស្តែង ប្រទេស​នៅ​ចន្លោះតូលេខ​ទាំងពីរ​នេះ។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​ទីប្រឹក្សា។ គិតមកទល់​ពេល​នេះ អាមេរិក​រាប់​ឃើញ​មានអ្នក​ស្លាប់ ជាង​២៤០០​នាក់។ នៅ​រដ្ឋ​ញូវយ៉កមាន​ស្លាប់​ច្រើន​ជាងគេ ១០២៦នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​ តែ​រដ្ឋ​ផ្សេងៗ​ទៀត​ក៏​កំពុង​ក្លាយ​ជា​តំបន់​ផ្ទុះ​កូរ៉ូណាវីរុសថ្មីដែរ។

ដោយ​ហេតុ​តែ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​ថ្នាំ​បង្ការ នៅ​ថ្ងៃអាទិត្យ​ទី ២៩មីនា អាជ្ញាធរ​សុខាភិបាលអាមេរិក​បាន​ចេញ​សេចក្តី​សម្រេច អនុញ្ញាត ឱ្យ​គ្រូពេទ្យ​អាមេរិកអាច ព្យាបាល​អ្នក​ជំងឺកូវីដ១៩ ដោយប្រើ​ថ្នាំ ក្លរ៉ូគីន ។ ថ្នាំព្យាបាល​ជំងឺ​គ្រុនចាញ់​ក្លរ៉ូគីន ដែល​កាលពី​ថ្ងៃទី ២៤​មីនា ត្រូវបានលោកដូណាល់ ត្រាំ ចាត់​ទុក​​ជា​ថ្នាំ​ទេវតា​ ប្រទាន​។

ប៉ុន្តែសម្រាប់​​អាជ្ញាធរ​សុខាភិបាល​អាមេរិក ការ​ប្រើប្រាស់​ថ្នាំ​ក្លរ៉ូគីន ត្រូវ​មាន​លក្ខខណ្ឌ​ច្បាស់​លាស់ ៖ អាច​ប្រើ​បាន​តែ​នៅ​ក្នុង​​មន្ទីរពេទ្យ​ ដោយ​ប្រើ​លាយ​ជាមួយ​នឹង​ថ្នាំផ្សះ អ៊ីដ្រូស៊ីក្លរ៉ូគីន។ គ្រូពេទ្យ​អាចចេញ​វេជ្ជបញ្ជា និង​​ផ្តល់​ថ្នាំ​ក្លរ៉ូគីន ដល់​អ្នក​ជំងឺ​វ័យ​ក្មេង ជា​ក្មេង​ជំទង់ និង​មនុស្ស​ពេញ ក្រោម​ការតាមដាន​យ៉ាង​ត្រឹម​ត្រូវ។ អាជ្ញាធរ​សុខាភិបាលអាមេរិក ​ហាម​ដាច់​ខាត​មិន​ឱ្យសាធារណជន​ទូទៅ ​ប្រើ​ថ្នាំ​ក្លរ៉ូគីន ដោយ​ខ្លួន​ឯងទេ ព្រោះមាន​ពលរដ្ឋ​ម្នាក់​នៅ​រដ្ឋ​អារីស្ហូតា បាន​ស្លាប់​ដោយសារ​លេប​ក្លរ៉ូគីន​នេះ។

ទន្ទឹម​ពេលជាមួយគ្នានេះ ស្ថាប័ន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ពីរ​របស់​អាមេរិក​ គឺវិទ្យាស្ថាន​សុខាភិបាល​ជាតិ និង​វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍឱសថ កំពុង​ធ្វើ​តេស្ត​សាកល្បងលើ​មនុស្ស ដែល​នឹងត្រូវ​ចាប់​ផ្តើ​ម​​នៅ​រដ្ឋញូវយក​មុន​គេ។ សូម​បញ្ជាក់​ថាការ​ធ្វើ​តេស្ត​សាកល្បង​នេះ ធ្វើ​ឡើង​ស្រប​តាម​ពិធីសារ​​របស់​សាស្ត្រាចារ្យ​ជំនាញ​បារាំង។ ជា​ការ​សាកល្បងប្រើប្រាស់ ថ្នាំដែលផ្សំពីសារធាតុ Hydroxychloroquine បូកផ្សំជាមួយថ្នាំ Azithromycine។

នៅបារាំង​ឬ​នៅ​អឺរ៉ុប​និយាយ​ជា​រួម​នោះ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រុនចាញ់ ក៏នៅ​ជាដំណាក់កាល​សាកល្បង​នៅឡើយ​ដែរ។ ការសិក្សាពិសោធន៍ទ្រង់ទ្រាយធំ បាន ផ្តើមពីថ្ងៃទី២២មីនា  លើអ្នកជំងឺកូវីដ-១៩ ចំនួន ៣ពាន់២រយនាក់ នៅអឺរ៉ុប ក្នុងនោះ អ្នកជំងឺចំនួន ៨០០នាក់ មកពីបារាំង  ​លើ​អ្នក​ជំងឺ​កូវីដ១៩ ករណី​ធ្ងន់ធ្ងរ​ខ្លាំង ដើម្បី​ផ្ទៀង​ផ្ទាត់​អំពី​ផលល្អ​ ប្រសិទ្ធភាព​នៃ​ថ្នាំ​ក្លរ៉ូគីន និងអំពី​សុវត្ថិភាព​របស់​ថ្នាំ។ ការសិក្សា​នេះក៏​ជាការ​ប្រៀបធៀប​ប្រសិទ្ធភាព​​នៃ​ការព្យាបាលកូវីដ១៩ដោយ​ប្រើ​ថ្នាំ​ក្លរ៉ូគីន និង​ការព្យាបាល​ជំងឺ​កូវីដ១៩ ដោយគ្មាន​ក្លរ៉ូគីន។

បើ​ប្រសាសន៍​របស់​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​និង​ស្រាវជ្រាវ​បារាំង នៅព្រឹកថ្ងៃចន្ទទី​៣០មីនា លទ្ធផល​បឋម​នៃការ​ធ្វើ​តេស្ត​នឹង​ត្រូវ​ចេញ​នៅ​នៅ​ចុងសប្តាហ៍។ ​ បើ​លទ្ធផល​ល្អ​គេនឹង​បន្ត​សាកល្បង​ទៀត ដោយបញ្ឈប់​មូលេគុល​ខ្លះ ហើយ​ថែមឬប្តូរមូលេគុលថ្មី​ផ្សេងទៀត ដើម្បី​បញ្ជាក់​អំពីប្រសិទ្ធភាព​ថ្នាំ។ ចំណែក​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត រ៉ាអ៊ូល ដែល​ជា​អ្នក​ផ្តើម​គំនិត​ប្រើ​ថ្នាំ​ក្លរ៉ូគីន​ បាន​ដឹកនាំ​ការ​សាកល្បង​មួយ​​ទៀត ជា​លើក​ទីពីរ ហើយ​លទ្ធផល​បានបញ្ជាក់​ដូច​គ្នា​អំពី​ប្រសិទ្ធភាព​ថ្នាំ​ក្លរ៉ូគីន​ចំពោះ​ជំងឺកូវីដ​១៩ ប៉ុន្តែ​ភាព​សង្ស័យ និង​សំណួរ​នៅ​តែ​បន្តមាន។ សង្ឃឹមថា​លទ្ធផល​សិក្សា​ទ្រង់ទ្រាយ​ធំ​នឹង​អាច​ជួយ​បំភ្លឺ​អំពី​ប្រសិទ្ធភាព​និង​សុវត្ថិភាព​នៃ​ការ​ព្យាបាល​កូវីដ​១៩ ដោយ​ប្រើថ្នាំក្លរ៉ូគីន បូក​ផ្សំ​ជាមួយ​ថ្នាំ​ផ្សះ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print