ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកក្រគររាយការណ៍ថា នារសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះ មានករណីអគ្គីភ័យឆាបឆេះចំនួន ២លើកបានកើតឡើង ប៉ុន្តែពុំបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ។
រាយការណ៍បន្តថា លើកទី១ បានកើតឡើងនៅភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ បង្កមកពីភ្លើងឆេះព្រៃរាលមកក្បែៗផ្ទះប្រជាពលរដ្ឋ ប៉ុន្តែបានប្រើប្រាសរថយន្តពន្លត់អគ្គីភ័យដើម្បីជួយអន្ដរាគម និងមានការសហការពីពលរដ្ឋផងដែរនោះ ។
រាយការណ៍នគរបាលដដែលបន្តទៀតថា លុះលើកទី២ បានកើតឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នួងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ដែលបង្កឡើងសង្ស័យឈ្មោះ ង្វៀង យាំុងជៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្លាក់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ មូលហេតុ៖ ផឹកស៊ីស្រវឹងដុតផ្ទះបណ្ដែតលើកផ្ទៃទឹក ធ្វើសកម្មភាពរួចរត់គេចបាត់ ករណីអគ្គីភ័យឆាបឆេះខាងលើ ពុំបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះឡើយ ៕ បុឹម ពិន