សាំងចុះថ្លៃហើយ!! ថ្លៃលក់រាយត្រឹម២.៣៥០រៀល/១លីត្រ សាំងធម្មតា និង ២.៤៥០រៀល/លីត្រ ប្រេងម៉ាស៊ូត

ចែករំលែក៖

ភ្នំពេញ ៖ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ នឹងត្រូវលក់២.៥៣៤រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៦១៣​រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត  នៅថ្ងៃនេះក្រសួងពាណិជ្ជកម្មប្រកាសថា ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ នឹងចុះមក ២.៣៥០ ​ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៤៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២០បញ្ជាក់ថា យោងប្រកាសអន្តរក្រសួងលេខ១៧២ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និង យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។

ការធ្លាក់ថ្លៃប្រេងឥន្ធនៈនេះជាប្រយោជន៍ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ/លីត្រ ៕

ការគណនាថ្លៃលក់រាយប្រេងឥន្ទនៈមានលម្អិតដូចតារាងខាងក្រោម៖ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print