នារីដែលសតិមិនល្អម្នាក់ត្រូវបងថ្លៃជីដូនមួយល្បួងយកទៅចាប់រំលោភរហូតបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រួសាររបស់នារីរងគ្រោះម្នាក់បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចនគរបាលស្រុកជលគិរី ក្រោយពីបែកការណ៍ពីនារីរងគ្រោះថា បងថ្លៃជីដូនមួយរបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចកាលពី៦ថ្ងៃមុន ។ បុរសជនសង្ស័យនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី  ខេត្តកំពង់ឆ្នាំង ។

សមត្ថិច្ចនគរបាលស្រុកជលគិរីបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះប៉ុន ឃៀង អាយុ៣៣ឆ្នាំ  មានប្រពន្ធ និង មានកូន៥នាក់រស់នៅក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ។ ចំណែកឯនារីរងគ្រោះមានអាយុ១៧ឆ្នាំ ជាមនុស្សដែលសតិមិនល្អត្រូវជាប្អូនថ្លៃជីដូនមួយរបស់ជនសង្ស័យ  ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦  នារីងគ្រោះបានអង្គុយលើអង្រឹងមើលទូរទស្សន៌ក្រោមផ្ទះម្តាយមីងរបស់ខ្លួនតែម្នាក់ឯង ។ ក៍ស្រាប់តែជនសង្ស័យ ឈ្មោះប៉ុន ឃៀន បានចាប់ខ្ទប់មាត់ អូសដៃនាងទៅរោងត្រីឆ្អើ រួចធ្វើសកម្មភាពចាប់រំលោភតែម្តង ។ ក្រោយពីធ្វើសកម្មភាពចាប់រំលោភហើយជនសង្ស័យបានគេចទៅផ្ទះបាត់ ចំណែកនារីរងគ្រោះបានមកអង្គុយលើអង្រឹងមិនព្រមទៅផ្ទះវិញនោះទេ ។ ក្រោយពីបាត់យូរក្រុមគ្រួសារបានដើរ មករកឃើញហៅទៅផ្ទះតែបានយំ ហើយត្រូវក្រុមគ្រួសារសួរថា មូលហេតុអីបានយំតែនាងមិនព្រមប្រាប់ លុះរហូតមកដល់ថ្ងៃទី១០ ខែកមករា ទើបសួរដឹងពីហេតុផលថា បងថ្លៃជីដូនមួយរបស់នាងចាប់រំលោភនាងរហូតបានសម្រេច ។ ក្រោយពីដឹងភ្លាម ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះពិតប្រាកដមែន ។

ជនសង្ស័យរូបនេះ នឹងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១២ ខែមករានេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

DSC03610

IMG-20160110-WA0153

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print