បរទេស៖ រយៈពេល៥ថ្ងៃ ក្រោយពីធ្វើតេស្តវិជ្ជមាន COVID-19 លើអតីតនាយករដ្ឋមន្ត្រីសូម៉ាលី លោក Nur Hassan Hussein និងលោក Branislav Blazic អតីតរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ស៊ែប៊ី ពេលនេះបានទទួលមរណភាពហើយ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។ លោក Nur Hassan Hussein ដែលគេស្គាល់ទូទៅថា Nur-Adde ជានាយករដ្ឋមន្ត្រីទី១២ របស់ សូ ម៉ាលី ចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០០៩ ។ លោកបានទទួលមរណភាព ក្នុងអាយុ៨៣ឆ្នាំ នៅក្រុងឡុងដ៍ នារយៈពេល៥ថ្ងៃក្រោយតេស្តវិជ្ជមាន COVID-19 ។ លោក Adde ស្ថិតក្នុងចំណោមមនុស្សកំពូលៗ នៅអាហ្វ្រិក ដែលបានស្លាប់ដោយ COVID-19 បន្ទាប់ពីលោក Rose Marie Compaore អតីតអនុប្រធានទី១ រដ្ឋសភាបួគីណាហ្វាសូ លោក Mnu Dibango វីរបុរសតន្ត្រី ហ្សាស់កាមេរូនតារា តន្ត្រី កុង ហ្គោ លោក Aurlus Mabele និង លោក Pape Diouf ជនជាតិ សេណេ ហ្គា ល់ ដែលជាអតីតប្រធានក្លិបបាល់ទាត់បារាំង Olympique de Marseille ជាដើម ។ ដោយឡែកអតីតថ្នាក់ដឹកនាំ ប្រទេសម្នាក់ទៀត ដែលបានស្លាប់ ដោយសារ COVID-19 ផងដែរ នោះគឺលោក Joachim Yhombi Opango ដែលជាអតីតប្រធានាធិបតី និងជាអតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ កាលពីថ្ងៃទី១ ខែមេសា ផងដែរ លោក Branislav Blazic អតីតរដ្ឋមន្ត្រីការពារបរិស្ថាន ស៊ែប៊ី ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០០ ក៏បាន ទទួលមរណភាព ដោយសាររោគរាតត្បាតនេះនៅក្រុង Belgrade ។ លោក Blazic ដែលរៀនចប់ជំនាញផ្នែកវេជ្ជសាស្ត្របានស្លាប់នៅចំថ្ងៃ ប្រារព្ធខួបកំណើតអាយុ៦៣ឆ្នាំរបស់ខ្លួន ៕