ម៉ូតូរបស់ជនជាតិវៀតណាមចំនួន៩គ្រឿងត្រូវបាននគរបាលអន្តោប្រវេសន៍ខេត្តរតនគីរីដកហូតបណ្តោះអាសន្នបន្ទាប់ពីពួកគេជិះចូលមកក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ខេត្តរតនគិរី៖ ម៉ូតូរបស់ជនជាតិវៀតណាមចំនួន៩គ្រឿងត្រូវបាននគបាលអន្តោប្រវេសន៍ខេត្តរតនគិរី ឃាត់ដកហូតបណ្តោះអាសន្ន ខណះពួកគេជិះចូលមកកម្ពុជាដើរលក់សម្ភារៈនៅតាមបណ្តាស្រុកមួយចំនួនដោយពុំមានលិខិតអនុញ្ញាតិ ។

IMG-20160112-WA0066

ករណីដកហូតម៉ូតូជនជាតិវៀតណាមនេះគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមករា នៅចំណុចផ្ទះជួលមួយកន្លែងក្នុងក្រុងបានលុង នេះបើយោងតាមប្រភពពីមន្ត្រីនគរបាលសើុបអង្កេត ។

លោក ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែមករា នោះថា ម៉ូតូចំនួន៩ គ្រឿងស្លាកលេខវៀតណាមដែលអត់មានលិខិតស្នាមចូលមកកម្ពុជា និងសម្ភារៈកាំបិត ពូថៅ និងសំលៀកបំពាក់ដែលអត់មានលិខិតស្នាមរបស់គយ នោះត្រូវបានសមត្ថកិច្ចឃាត់ទុកនៅស្នងការដ្ឋាននគរបាលខេត្តតាមការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីធ្វើការព្រមានដល់ជនជាតិវៀតណាមផ្សេងទៀតដែលចូលមករកស៊ីដោយមិនស្របច្បាប់ ធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ ។

សូមបញ្ជក់ថា ករណីនេះគឺសមត្ថកិច្ចឃាត់តែមធ្យេាបាយយាន្តជំនិះនោះទេ ដោយឡែកជនជាតិវៀតណាមទាំងនោះមិនត្រូវបានឃាត់ខ្លួនទេដោយសារតែពួកគេសុទ្ធតែត្រូវបានត្រួតពិនិត្យទៅឃើញថាមានលិខិតឆ្លងដែនមានវីហ្សាស្នាក់នៅនិងមានប័ណ្ណការងារត្រឹមត្រូវ ។

ប្រភពពីមន្ត្រីនគរបាលឲ្យដឹងថា ម៉ូតូដែលមានស្លាកលេខវៀតណាមតែសមត្ថកិច្ចច្រកទ្វារអនុញ្ញាតិឲ្យចូលត្រឹមតែប្រមាណ២០គីឡូម៉ែត្រពីច្រកទ្វារអន្តជាតិតែប៉ុណ្ណោះ ។

ប្រភពឲ្យដឹងថា ម៉ូតូទាំងនេះគឺចូលមកកម្ពុជាហើយមិនបានចេញទៅវិញនោះទេដោយក្រុមជនជាតិវៀតណាមទាំងនោះបានជួលផ្ទះស្នាក់នៅក្នុងក្រុងបានលុង រីឯសម្ភារៈលក់ដូរត្រូវគេផ្ញើតាមរថយន្តក្រុងរបស់វៀតណាមដែលចូលមកខេត្តរតនគិរី ជារៀងរាល់ថ្ងៃនោះ ៕

IMG-20160112-WA0068

IMG-20160112-WA0065

IMG-20160112-WA0064

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print