សមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៦នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា បានសហការជាមួយនឹង ជំនាញនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ស្រី ០១នាក់ និងដកហូតបានវត្ថុតាងក្រាមពណ៌សចំនួន ០៣កញ្ចប់ធំល្មមៗ និង កញ្ចប់តូច ០២ សង្ស័យជាគ្រឿងញៀន ។

ករណីចុះបង្ក្រាបខាងលើនេះបានកើតឡើងនៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៨:០០នាទី នូវសារធាតុញៀន នៅចំណុច បឹងឈូកមុខពេទ្យលោកសង្ឃ ផ្ទះគ្មានលេខ ក្រុមទី ០៧ ភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print