ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ទទួលស្គាល់នយោបាយ សង្គមសេដ្ឋកិច្ចប្រព្រឹត្តទៅស្របតាមឆន្ទះប្រជាធិបតេយ្យ និង​នីតិរដ្ឋ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម វីលៀម អេ ហៀត​William A. Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅ​កម្ពុជា បានបញ្ជាក់ថា ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា គឺមាន សភាពល្អ ប្រសើរលើគ្រប់ទិដ្ឋភាពទាំងនយោ បាយ សង្គម សេដ្ឋកិច្ច បានដំណើរការអភិវឌ្ឍន៍ ប្រទេសជាតិ ​បាន​ដោយរលូនជាធម្មតា ស្របតាមឆន្ទះប្រជាធិបតេយ្យ និង​នីតិរដ្ឋ និងស្រប តាមបំណងប្រាថ្នារបស់ប្រជាជនចង់បាន បើទោះបីប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកមិនទាន់បានយល់ស្វែងយល់ជ្រោតជ្រាប់ ពីសភាពការណ៍ច្បាស់លាស់នៅកម្ពុជាយ៉ាងណាក្ដី ។

image (2)

តែសហរដ្ឋអាមេរិកក៍នៅតែដៃគូ ផ្នែកសេដ្ឋកិច្ច  ដ៍ល្អជាមួយកម្ពុជា ដូចជាសហរដ្ឋអាមេរិក ជាអ្នកទទួលទីផ្សារសំលៀកបំពាក់ដ៍ធំជាងគេពីកម្ពុជា ក្នុង១ឆ្នាំៗរកថវិកាឲ្យកម្ពុជាបានប្រមាណ ២ពាន់លានដុល្លារ ទៅ៣ពាន់លានដុល្លារ និងជួយរកការងារជួនកូនខ្មែរធ្វើបាន៣០ម៉ឺននាក់ផងដែរ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដម វីលៀម អេ ហៀត​William A. Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិកថ្មី ប្រចាំនៅ​កម្ពុជា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ  ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦ ។

ឯកឧត្ដម វីលៀម អេ ហៀត​William A. Heidt បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋសហរដ្ឋ អាមេរិក ក៍ដូចជាការទូត និងវិស័យផ្សេងៗទៀតរវាងប្រទេសទាំងពីរ នៅតែបន្ដសហការណ៍ជាមួយគ្នាយ៉ាងល្អទាំងវិស័យនយោបាយ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៏ នៅតែបន្ដយូរអង្វែង ជាមួយគ្នាដោយគ្មានរាថយឡើយ យើងត្រូវបន្ដវប្បធម៏ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចទាំងពីរមានការរីកចម្រើន ។

ក្នុងឱកាសនោះដែរលោកជំទាវ  ម៉ែន សំអន ក៏បានបញ្ជាក់ឲ្យដឹងអំពី ការដឹកនាំ និងការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា មានដំណើរការយ៉ាងល្អប្រសើរ ទោះបីជាមានចំណុចខ្លះមិនស្របគ្នាពីគណបក្សប្រឆាំងក៏ដោយ ក៏កម្ពុជាបានបំពេញកាតព្វកិច្ចស្របតាមឆន្ទះប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមបំណង ប្រាថ្នារបស់ប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ស្ថេរភាពសង្គម​សេដ្ឋកិច្ច ត្រូវបានថែរក្សា​យ៉ាង​រឹងមាំ​ធ្វើឲ្យ​ប្រជាជនបានរស់នៅយ៉ាងសុខដុមរម្យនា ហើយលទ្ធិ​ប្រជាធិ​ប​តេយ្យ​ ​នីតិរដ្ឋ និង​សិទ្ធិ​សេរី​ភាពរបស់ប្រជាពលរដ្ឋ​កាន់តែត្រូវ​បាន​លើកកម្ពស់ សេដ្ឋកិច្ច​កម្ពុ​ជា មាន​​​កំណើនខ្ពស់ ។

លោកជំទាវ ក៏បានលើកឡើង អំពីតួនាទី និងភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺក្រសួងត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្រប សម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុងព្រះរាជាណា ចក្រកម្ពុជា សំដៅបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការណ៍ ដើម្បីប្រឆាំងនឹងអំពើពុក រលួយ ការរំលោភដោយ អំណាច និងបាតុភាពអសកម្មនានា ៕

image (1)

image

image (3)

image (4)

image (5)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print